រដ្ឋសភា​នីតិកាល​ទី​៥​នឹង​បើក​សម័យប្រជុំ​ដំបូង​នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែកញ្ញា​

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ រដ្ឋសភា​នីតិកាល​ទី​៥ ដែល​កើត​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងមកនេះ​នឹង​បើក​សម័យប្រជុំ​ដំបូង​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។ នេះ​បើ​យោងទៅតាម​សេចក្តីប្រកាស​របស់​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​ដែល​បានចេញ​កាល​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ នេះ​ថា រដ្ឋសភា នីតិកាល​ទី​៥ នឹង​បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន នៅ​ថ្ងៃ​ចន្ទ​ទី​២៣ ខែកញ្ញា ខាងមុខនេះ បន្ទាប់ពី​មាន​បញ្ហា​ចម្រូងចម្រាស់​ខ្លះៗ​ទាក់ទង​នឹង​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងមកនេះ​។​

king-17-09

​កិច្ចប្រជុំ​ដំបូង​នេះ​នឹង​បើក​ឡើង​ក្រោម​រាជាធិបតីភាព​របស់​ព្រះមហាក្សត្រ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ កញ្ញា នៅវេលា​ម៉ោង ៨ ព្រឹក ដោយ​ចាក់ផ្សាយ​តាម​ទូរ​ទស្ស​ន័​ជាតិ និង វិទ្យុជាតិ ។ គួរ​រំលឹក​ដែរ​ថា កាលពី​បោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល អ​សនៈ​ចំនួន ៦៨​និង​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥ ៕

 

Leave a Reply

(*) Required, Your email will not be published