ស្លាប់​កម្មករ​ម្នាក់​ពេល​កំពុង​បំពេញការងារ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម ពេលដែល​ក្តារ​កុង​ប្លា​កេ​ផុង​ធ្លាក់​មក​តាម​ជណ្តើរយន្ត​ដល់​ដី​បោក​ក្បាល​ពី​ការដ្ឋាន​សំណង់​ជាន់​ទី​៣ ។ ហេតុការណ៍​ដ៏​សង្វេគ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ កញ្ញា ២០១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​បឹង​កេង​ទី​១ ខណ្ឌចំការមន ។​

bf6380b9-a7ed-4ff2-8e4f-cb0059f1919f

​ប្រភពពី​មន្ត្រីនគរបាល​ដែល​បាន​ទៅដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​ហេង សុភាព អាយុ​២៥​ឆ្នាំ ជា​កម្មករ​ក្នុង​ការដ្ឋាន​ខាងលើ មាន​ទីលំនៅ​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វា​យ​រៀង ។​ ​ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ​ត្រូវបាន​ក្រុម​មេការ​សំណង់​ទំនាក់ទំនង​ទៅ​រថយន្ត​សាមុយ ដឹក​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ ក្នុង​គោលបំណង​មិន​ចង់ឱ្យ​លេច​ឮថា មាន​កម្មករ​ស្លាប់​ក្នុង​ការដ្ឋាន​របស់ខ្លួន ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​ហេតុការណ៍​នេះ​មិន​ត្រូវបាន​លាក់​ជិត​ទាំងស្រុង​ដែរ ៕

 

Leave a Reply

(*) Required, Your email will not be published