តូចចិត្ត​នឹង​សង្សា​សុំ​បែក លេបថ្នាំ​សម្លាប់ខ្លួន ដើម្បី​បញ្ចប់​បញ្ហា​

, , Leave a comment

​រាជធានី​ភ្នំ​ព​ញ ៖ ស្ត្រី​ម្នាក់​បានសម្រេច​ចិត្ត​ធ្វើអត្តឃាត​ដោយ​លេបថ្នាំ​សម្លាប់ខ្លួន តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​បាន​ទាន់ពេលវេលា ធ្វើ​ឲ្យ​គេច​ផុតពី​សេច ក្តីស្លាប់ ។ ករណីនេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ ២០១៣ នៅ​បន្ទប់​ជួល​មួយកន្លែង​ស្ថិតនៅ​ក្រុម នៅ​ភូមិ​ព្រៃ​សាឡាង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

DSC00104

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ម្នាក់​ឈ្មោះ សុភា​ក្ដី ភេទ​ស្រី អាយុ ២៧ ជា​អ្នក​អនាម័យ​នៅ​ក្រុមហ៊ុន​មួយ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ​នាង​បានឃើញ​សង្សា​របស់​នាង​បាន​ឌុប​ស្ត្រី​ថ្មី ហើយ​បុរស​ជាស​ង្សា​បាន​ទូរស័ព្ទ​មកសុំ​បែក​គ្នា ដោយ​តូច​ចិត្តនឹង​បុរស​ដែល​នាង​ខំ​ស្រឡាញ់​ផង និង​ខ្មាស​គេ​ផង នាង​ក៏​ក៏​សម្រេចចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន​ទៅ ។​

 

​ក្រោយពេល​កើតហេតុ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ បាន​បញ្ជូន​នាង ទៅ​មន្ទីរពេទ្យ​ឯកជន ដើម្បី​ធ្វើការ​ជួយសង្គ្រោះ​៕​

 

Leave a Reply

(*) Required, Your email will not be published