ដេញ​កាប់​គ្នា​ទាំងយប់ រងរបួស​ធ្ងន់ ៣ នាក់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់​មនុស្ស ៣ នាក់​រងរបួស​ធ្ងន់ ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ក្រុង​ប៉ោយប៉ែត ក្នុង​ហេតុការណ៍​ដេញ​កាប់​ចាក់​គ្នា ។ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៤០ នាទី​យប់​ថ្ងៃទី​១៦ ខែ កញ្ញា ឆ្នាំ ២០១៣ នៅ​ចំណុច​កន្លែង​លេង​បាល់ទះ​ក្រោយ​កាស៊ីណូ រី​សត ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

b6a69749-1231-4dd5-ba52-a75e23f83f72

​តាម​ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​១-​ឈ្មោះ​ពៅ សីលា អាយុ​២៤​ឆ្នាំ រងរបួស​ត្រង់​ក្បាល​១​កាំបិត ២-​ឈ្មោះ​រ៉ា​ត ប៊ុន​ណា​រ៉ុង អាយុ​២១​ឆ្នាំ រងរបួស​ដៃ​ឆ្វេង​១​កាំបិត អ្នក​ទាំង​២​ធ្វើការ​នៅកាស៊ី​ណូ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ក្រុង ប៉ោយប៉ែត ។ ចំណែក​ម្នាក់ទៀត​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ព្រោះ​រត់​គេចខ្លួនបាត់ តែ​គេ​ដឹងថា បាន​រងរបួស​ត្រង់​ក្បាល ។​

4dbf348b-33d8-45b7-ae72-3c1fdbeb2aaa

​បច្ចុប្បន្ន​កម្លាំង​សមត្ថ​កិ​ច​ហ្ច​កំពុង​ចុះ​ស្រាវជ្រាវ និង​រកមុខ​សញ្ញា ដើម្បី​ចាប់​មក​សួរនាំ​ករណី​ខាងលើនេះ ៕

 

Leave a Reply

(*) Required, Your email will not be published