តុលាការ​ឥណ្ឌា​សម្រេច​កាត់ទោស​ប្រហារជីវិត​ជន​ល្មោភកាម​៤​នាក់ ដោយ​ឆ្កាង​នឹង​ឈើ និង​ទុកពេល​ឲ្យ​ឡើង​ឧទ្ធរណ៍ (Video Inside)

, , Leave a comment

​ប្រទេស​ឥណ្ឌា  ៖ តុលាការ​នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​សុក្រ បានសម្រេច​កាត់ទោស​ប្រហារជីវិតទៅលើ​ជនល្មើស ៤ នាក់ ដែល​បាន​ផ្តន្ទាទោស​ក្នុងករណី​ប្រព្រឹត្ត​បទល្មើស​រំលោភ​សេព​សន្ថវៈ និង​ជា​ឃាតករមកលើ​និស្សិត​ស្រី​វ័យក្មេង​ម្នាក់ នៅក្នុង​ទីក្រុង New Delhi កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំមុន ។

1 1 (1) 1 (2) 1 (3)  

 

តុលាការ​នឹង​បញ្ជា​ឲ្យ​ចង​ឆ្កាង​ឧក្រិដ្ឋជន​ទាំងនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ទង្វើរ​ដ៏​សែន​ឃោរឃៅ​របស់​ពួកវា ដែល​បាន​ព្រឹ​ត្ត​នៅលើ​រថយន្តក្រុង​កំពុងធ្វើដំណើរ ដែល​បណ្តាល​ឲ្យ​នារី​ជា​និស្សិត​វ័យ អាយុ ២៣ ឆ្នាំ​ម្នាក់ រងរបួស​ដាច់​ទ្វា​មាស​ដ៏​ធ្ងន់ធ្ងរ​បំផុត រហូត​ធ្វើ​ឲ្យ​នាង​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើតឡើង​អស់​រយៈពេល ២ សប្តាហ៍ ។

2 (5)

​ការកាត់ទោស​ប្រហារជីវិត​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ ដោយ​តុលាការ​ជាន់ខ្ពស់​ឥណ្ឌា ។ ជនពាល​ទាំងនេះ ក៏​អាចមាន​សិទ្ធិ​តវ៉ា​នៅ​តុលាការ​ឧទ្ធរណ៍ ចំពោះ​ការដាក់បន្ទុក​ទៅនឹង​ករណី​របស់​ពួកវា ដើម្បី​ស្នើសុំ​ការអត់ឱន​ទោស ។​

2 (4)

ចំណែក​គ្រូ​សារ​នារី​រងគ្រោះ ដែល​អម​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​អ្នកនយោបាយ​ជាច្រើនរូប បាន​អំពាវនាវ​តាំងពី​យូរ ឲ្យ​តុលាការ​ធ្វើយ៉ាងណា ដើម្បី​កាត់ទោស​ប្រហារ​ជិវិត​ជន​ដ៏​ថោកទាប​ទាំង​៤​នាក់​នេះ​ឲ្យ​ខាងតែបាន ។

2 (6)

ករណី​ដែល​បង្ក​កំដៅ​យ៉ាង​ក្លា​បំផុត នៅ​ទូទាំងប្រទេស​ឥណ្ឌា​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ការ​ធ្វើបាប​ទៅលើ​ស្ត្រី​យ៉ាង​ឃោរឃៅ និង​សកម្មភាព​អសមត្ថភាព​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ដោះស្រាយ​បទល្មើស​មួយ​នេះ ។​

2 (7)

​សូមបញ្ជាក់ថា ជនពាល​ទាំង​៤​នាក់ និង​រួមជាមួយ​ជនសង្ស័យ​ម្នាក់ទៀត ដែល​បាន​ចង​.​ក​សម្លាប់ខ្លួន​នៅក្នុង​គុក ត្រូវបាន​ផ្តន្ទាទោស​កាលពី​ខែកក្កដា ឆ្នាំមុន បន្ទាប់ពី​ពួកវា​បាន​បោក​បញ្ឆោត​នារី​រងគ្រោះ និង​មិត្តភក្តិ​ប្រុស​ម្នាក់​របស់​នាង ឲ្យ​ឡើង​ជិះ​រថយន្តក្រុង​រួម​ដំណើរ​ជាមួយ​ពួកវា រួច​ក៏​ចាប់ផ្តើម​ប្រើ​សកម្មភាព​ដ៏​ថោកទាប​នេះ​តែម្តង កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១២ ។

2 (1)

​គួរ​រម្លឹក​ផងដែរ​ថា ក្នុង​សកម្មភាព​ថ្ងៃនោះ ពួកវា​បាន​វាយ​ធ្វើបាប​មិត្តភក្តិ​ប្រុស​របស់​នាង​ឡើង​ទ្រោម​ខ្លួន និង​បន្ទាប់មក ពួកវា​ក៏​ចាប់​សំរាត​ខោអាវ​នារី​រងគ្រោះ រួច​ចាប់ផ្តើម​រំលោភ​ម្នាក់​ម្តងៗ និង​ម្តង​ហើយ​ម្តងទៀត យ៉ាង​ឃោរឃៅ​បំផុត ដែល​ក្នុងនោះ ពួកវា​បាន​ចាក់​ចូលក្នុង​ប្រដាប់ភេទ​របស់​នាង ជាមួយ​ដែក បណ្តាល​ឲ្យ​ទ្វា​មាស​រងរបួស​ធ្ងន់ធ្ងរ​បំផុត រហូត​នាង​មិនអាច​តស៊ូ​នឹង​ជីវិត​បាន បន្ទាប់ពី​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​សិង្ហ​បុរី អស់​រយៈពេល ២ សប្តាហ៍​មក ៕

 

   

2 

2 (2)

2 (3)

 

Leave a Reply

(*) Required, Your email will not be published