អ្វី​ទៅជា​ជំងឺ​ទឹកនោមផ្អែម​?

, , Leave a comment

​សុខភាព ៖ វា​ជា​វិបត្តិ​នៃ​ការបែងចែក​ជាតិ​ស្ករ​ក្នុង​សារពាង្គកាយ​។ ធម្មតា​ជាតិ​ស្ករ​នៅក្នុង​ឈាម ត្រូវបាន​ត្រួតពិនិត្យ និង គ្រប់គ្រង​ដោយ​ជាតិ​អរ​ម៉ូ​ន មួយ​ឈ្មោះ​អាំង​ស៊ុយ​លីន ដែល​បញ្ចេញ​ដោយ​លំពែង​។ ពេលខ្លះ​គេ​ខ្វះ​ជាតិ​អាំង ស៊ុយ​លីន (​ជំងឺ​ស្គម​) រឺ​ខ្វះ​តិចតួច ពេលខ្លះ​ធម្មតា (​ជំងឺ​ធាត់​) ជាតិ​ស្ករ​ដែល​កើន​ច្រើន​នៅក្នុង​ឈាម​លើ​លពី ១៨​ក្រាម ក្នុង​១​លីត្រ​ឈាម​តំរងនោម​ពុំ​អាច​ទប់ទល់​បាន​ក៏​បញ្ចេញ​ជាតិ​ស្ករ​ចោល​តាម​ទឹកនោម​ទៅ​។​

16.-Diabetes

​នេះហើយ​ហៅថា ជា​ជំងឺ​ទឹកនោមផ្អែម​។ ជំងឺ​ទឹកនោមផ្អែម អាចមាន​ប្រភពពី​តំរងនោម​ដែរ គឺថា​ស្ករ​ក្នុង​ឈាម ធម្មតា​ទេ តែ​តំរងនោម ខូច​មិនអាច​ទប់ រឺ ចាប់​ស្ករ​ទុក​វិញ​បាន ក៏​នោម​ចោល​ស្ករ​ទៅ ប្រភេទ​នេះ គឺ​គេ​ហៅថា ជំងឺ​ទឹកនោមផ្អែម ប្រភព​តំរងនោម ៕

 

Leave a Reply

(*) Required, Your email will not be published