សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា និង​លោកស្រី​អ៊ុង សាន​ស៊ូ​ជី ជួបគ្នា​ក្រៅផ្លូវការ​នៅ​ក្រុង​ប្រាក ប្រទេស​ឆែក​

, , Leave a comment

​ប្រទេស​មី​យ៉ាន់​ម៉ា ៖ លោកស្រី អ៊ុង សាន​ស៊ូ​ជី មេដឹកនាំ​គណបក្សប្រឆាំង​ភូមា បាន​ជួបពិភាក្សា ជាមួយនឹង​សម្តេច​សង្ឃ ដា​ឡៃ​ឡា​ម៉ា ប្រមុខ​ដឹកនាំ​ទី​បេ នៅ​ទីក្រុង​ប្រាក ប្រទេស​ឆែក ទី​ដែលមាន​រៀបចំ​សន្និសីទ​អន្តរជាតិ​ប្រចាំឆ្នាំ “​វេទិកា ២០០០”​។ ជំនួប​នេះ​បានធ្វើ​ឲ្យ​មហាអំណាច​ជិតខាង​ចិន អាច​ក្រេវក្រោធ​ខ្លាំង ព្រោះ​ក្រុង​ប៉េកាំង​តែង​ចាត់ទុក​សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​មេបះបោរ​ចង់ ផ្តាច់​ទឹកដី​ប្រឆាំងនឹង​ចិន​។​

 

​អ្នកនាំពាក្យ​របស់​វេទិកា​២០០០ ទើបបាន​ជូនដំណឹង​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ថា​ជំនួប​ក្រៅ​ក្របខ័ណ្ឌ​សន្និសីទ​របស់​ឥស្សរជន​ទាំងពីរ កាលពី​ល្ងាច​ថ្ងៃអាទិត្យ មិនបាន​ព្រាងទុក​ឡើយ និង​ក៏​គ្មាន​ដែរ​ជំនួប​ជា​ផ្លូវការ​នោះ​។​ប៉ុន្តែ​នេះ​ក៏​មិនមែនជា​លើកទីមួយ​ទេ ឥស្សរជន​ទាំងពីរ​ធ្លាប់បាន​ជួបគ្នា​មួយ​ទល់នឹង​មួយ​យ៉ាង​ដូច្នេះ ។​

17 Brief

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា លោកស្រី អ៊ុង សាន​ស៊ូ​ជី និង​សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា ជា​ភ្ញៀវកិត្តិយស​នៃ សន្និសីទ​បញ្ញាជន និង​អ្នកនយោបាយ អន្តរជាតិ ឬ វេទិកា ២០០០ ដែល​ប្រព្រឹត្ត​ទៅជា​រៀងរាល់ឆ្នាំ​នៅ​ទីក្រុង​ប្រាក តាំងពី​ឆ្នាំ​១៩៩៧​មក ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​អង្គារ​នេះ​។ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ទាំង​ពីររូប ដែល​បានមក​អង្គុយ​ទន្ទឹមគ្នា​នៅ​ទីក្រុង​ប្រាក បាន​ឆ្លៀត​យក​ឱកាស​នេះ ទៅ​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​លោក Vaclav Havel សកម្មជន​បះបោរ​ប្រឆាំងនឹង​របប​ដឹកនាំ​ផ្តាច់ការ និង​បាន​ដឹកនាំ​ធ្វើ បដិវត្ត​វឺ​ឡួ ផ្តួលរំលំ​របប​កុម្មុយនីស្ត​ឆេ​កូ​ស្លូ​វា​គី រហូត​បន្ទាប់មក​ក្លាយជា​ប្រធានាធិបតី​ឆែក ពី​ឆ្នាំ​១៩៩៣-២០០៣៕

 

Leave a Reply

(*) Required, Your email will not be published