ស្ត្រី​ម្នាក់​បាន​សន្លប់​ស្តូក នៅនឹងកន្លែង ខណៈដែល​ម៉ូតូ​មួយ​ព្យាយាម​វ៉ា​រថយន្ត ហើយក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយទៀត​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់ និង​បុរស ៤ នាក់ ទៀត​របួសស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ខណៈដែល​ម៉ូតូ​១ គ្រឿង បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​នៅ​ពីមុខ ហើយក៏​ជ្រុល​ទៅបុក​ម៉ូតូ ១ គ្រឿង​ទៀត ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០​នាទី យប់​ថ្ងៃទី​១៦ កញ្ញា ២០១៣ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​តន្ត្រី​រីករាយ​៩៨៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

564b79d3-4470-42b3-9d5c-9668393b9222

​តាម​ប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ កំពង់ធំ 1A-7207 ជិះ​ដោយ​បុរស ២​នាក់ ធ្វើដំណើរ​តាមផ្លូវ​លេខ​៣៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ព្យាយាម​បើក​វ៉ា​រថយន្ត ១​គ្រឿង នៅ​ពីមុខ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1E-5495 ជិះ​គ្នា ៤​នាក់ ស្ត្រី​ម្នាក់ បុរស ២​នាក់ និង​មាន​ក្មេង​តូច​ម្នាក់ បណ្តាលឱ្យ​ស្ត្រី​ដែល​ជិះ​ពី ក្រោយ​រងរបួស​ធ្ងន់ ចំណែក​បុរស ៤​នាក់​ទៀត របួសស្រាល ។​

318ff9f7-cfab-4a4d-b203-79b64d6eb468

​ក្រោយ​កើតហេតុ ស្ត្រី​រងគ្រោះ​ត្រូវបាន​ដឹក​បញ្ជូនទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ទាំង ២​គ្រឿង ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published