នារី​ពីរ​នាក់​រងរបួស​ធ្ងន់ ខណៈដែល​បាញ់​ពីរ​គ្រាប់​ប្លន់​ម៉ូតូ​មិន​សម្រេច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្នូរ​កាំភ្លើង​បាន​លាន់ឮ​ទាំង​កណ្តាលរាត្រី​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ដំណេក​ប្រជាពលរដ្ឋ ខណៈដែល​ក្រុមចោរ​ប្រដាប់​ដោយ​កាំភ្លើង​បាន​បាញ់​ទៅលើ​នារី ពីរ​នាក់បាន​រងរបួស​បាក់ជើង​បំណង​ប្លន់​យក​ម៉ូតូ​ស្កុប​ពី មួយគ្រឿង តែ​មិនបាន​សម្រេច ។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៤០ នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៣ នៅ​ចំណុច​មុខផ្ទះ​លក់ ភេសជ្ជៈ​យីហោ វិចិត្រ​បញ្ញា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៦១២ ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ។​

moto (2)

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ស៊េរី​ឆ្នាំ ២០១៣ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BT-9813 ធ្វើដំណើរ​ទៅយក​ប្អូនស្រី ពីរ​នាក់ នៅ​ហាយ​ក្លិប​ម្តុំ​ផ្សារ​សាមគ្គី លុះ​ពេល​ត្រលប់​មកវិញ​មកដល់​ផ្សារ​៧​មករា ចំណុច​មុខផ្ទះ​លក់​ភេសជ្ជ​យីហោ វិចិត្រ​បញ្ញា ក៏​ស្រាប់​តែមាន​ជនសង្ស័យ ៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង ជិះ​ម៉ូតូ​ស្កុប​ពី ១​គ្រឿង ពណ៌​ស អត់​ចាំ​ស្លាក​លេខ ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ តែ​មិនបាន​សម្រេច ព្រោះ​ជនរងគ្រោះ​បាន​ព្យាយាម​បើក​គេច និង​ត្រូវបាន​ប្រជាពលរដ្ឋ ចេញមក​ផ្អើលឆោឡោ ធ្វើឱ្យ​ជនល្មើស​ខឹង ក៏​បាញ់ ១​គ្រាប់ ត្រូវចំ​ជើង​នារី​ម្នាក់​ធ្លាយ​ទៅ​ជើង​នារី​ម្នាក់ទៀត បណ្តាលឱ្យ​អ្នក​ទាំង​២ របួសធ្ងន់ ចំណែក​ជនល្មើស​បាន​បើក​ម៉ូតូ​រត់​គេចខ្លួនបាត់ ។​ជនរងគ្រោះ​ទាំងពីរ​មានឈ្មោះ ១. សៅ ស្រី​ពៅ អាយុ ៣០​ឆ្នាំ ជា​បងស្រី របួស​ជើងឆ្វេង ២. ស្រី​នាង អាយុ ២០​ឆ្នាំ ជា​ប្អូនស្រី របួស​ជើង​ស្តាំ ។​

moto

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​កំពុងតែ​ស្រាវជ្រាវ​រកមុខ​សញ្ញា ដើម្បី​ធ្វើការ​ចាប់ខ្លួន ៕

  moto (1)

 

Leave a Reply

(*) Required, Your email will not be published