គណបក្ស ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ចរចារ​កំពូល​លើក​ទី​បី​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ ក្រោយ​ជំនួប​កំពូល​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ទី​ពី មាន​ផ្លែ​មាន​ផ្កា​បង្គួរ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ កញ្ញា នេះ គណបក្ស​ប្រជាជន​កម្ពុជានិង គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ជួប​កំពូល​នៅ​ព្រឹក​នេះ​បន្តទៀត ។ ជំនួប​កំពូល​លើក​ទី​បី​នេះ​នឹង​ចាប់ផ្តើម​នៅ​រង្វង់​ម៉ោង ៩ នៅ​វិមាន​រដ្ឋសភា បន្តទៀត​ដើម្បី​ដោះស្រាយ​បញ្ហា ជាតិ ។​

Front page

​កាលពី​ម្សិលមិញ​ជំនួប​ទី​ពីរ​ចាប់ផ្តើម​តាំងពី​ម៉ោង​៩​ព្រឹក រហូតដល់​ម៉ោង​ជិត​ពីរ​រសៀល ដោយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​, ឯកឧត្តម ស ខេង​, ឯកឧត្តម សាយ ឈុំ​, ឯកឧត្តម ឈាង វុន​, ឯកឧត្តម ប្រាក់ សុខុន​, ឯកឧត្តម សក់ សេដ្ឋា និង​ឯកឧត្តម សោម សឿន ដោយឡែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ឯកឧត្តម សម រង្ស៊ី​, ឯកឧត្តម កឹម សុខា និង​ឯកឧត្តម ប៉ុល ហំ​ម អង្គុយ​ខាងមុខ រីឯ​ឥស្សរជន​៤​រូប​ទៀត អង្គុយ​ខាងក្រោយ រួមមាន ឯកឧត្តម សុន ឆ័យ​, ឯកឧត្តម យឹម សុវណ្ណ​, ឯកឧត្តម អេង ឆៃអ៊ាង និង​ឯកឧត្តម គួ​យ ប៊ុន​រឿន​។​

2 story1

ជំនួប​កំពូល​បានបញ្ចប់ ដោយ​ឯកភាពគ្នា​ចំនួន​៣ ចំណុច​ធំៗ គឺ ភាគី​ទាំងពីរ​សន្យា​គោរព​ដង្ហែ​តាម​ព្រះរាជតម្រិះ​ព្រះមហាក្សត្រ រក្សា​មិន​ឲ្យ​មាន​អំពើហិង្សា​, ព្រមព្រៀង​ធ្វើកំណែទម្រង់​ការបោះឆ្នោត និង​បន្ត​ជជែក​គ្នា​ថែមទៀត​៕

 6 story1,2

 

Leave a Reply

(*) Required, Your email will not be published