បន្ទាប់​ពី​ជំនួប​ចរចា​រវាង​មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ រួច​មក​ស្ថានភាព​ក្នុង​រាជធានី​ភ្នំពេញ​ហាក់​ធូរ​ស្រាល

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​នៅ​ក្នុង​រាជធានី​​ភ្នំពេញ​នា​រសៀលថ្ងៃទី ១៦ ខែកញ្ញា នេះ ហាក់​ដូច​ជា​ធូរ​ស្រាល​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ​ ​ក្រោយ​ពី​​មាន​ជំនួបចរចា​​រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​​គណបក្ស​សង្រ្គោះជាតិ រយៈ​ពេល​៤ម៉ោង​​នៅ​វិមាន​រដ្ឋសភា​កាល​ពី​ព្រឹកមិញ​រួច​មក។

1234549_570262463023677_1993610214_n

តាម​ការ​សង្កេត​កន្លែង​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដែលកាល​ពី​ម្សិលមិញ​មានការ​ដាក់​ពង្រាយ​កង​កម្លាំង​​សមត្ថកិច្ច និង​បន្លា​លួស​យ៉ាង​តឹង​រឹង ​ក៏​ត្រូវ​បាន​គេ​ដក​ចេញ​ជា​បណ្តើរៗ​ហើយ​។ ក្នុង​នោះ​​ស្ពាន​អាកាស​ក្បាល​ថ្នល់​ដែល​ត្រូវ​បានបិទ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍ ក៏​ត្រូវ​បាន​បើក​ឲ្យ​ធ្វើចរាចរណ៍​វិញ​ជា​ធម្មតា​​នា​រសៀល​ថ្ងៃទី១៦ កញ្ញា នេះ​។

739970_569087679794494_1127066137_o

ប្រជាពលរដ្ឋ​​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​សម្តែង​ភាព​រីករាយ បន្ទាប់​ពី​ឃើញ​ស្ថាន​ភាព​ក្នុង​រាជធានី​​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ជា​បណ្តើរៗ។ ហើ​យ​ស​ង្ឃឹម​​ថា ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ជូន នឹង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​​ឲ្យ​សមស្រប ដោយ​គិត​ពី​ផល​ប្រ​យោ​ជ​ន៍​​ជាតិ និង​ប្រជារាស្រ្ត​​ជា​ធំ៕

 

Leave a Reply

(*) Required, Your email will not be published