ផឹកថ្នាំ​សម្លាប់ខ្លួន បង្ក​ការភ្ញាក់ផ្អើល​ទាំង​កណ្តាល​ថ្ងៃ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖​ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដែល​កើត​នៅក្នុង​ផ្ទះជួល​មួយកន្លែង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ហេតុការណ៍​នេះ​កើត​កាលពី​វេលា​ម៉ោង ២ និង​៣០ នាទី​ថ្ងៃទី​១៦ ខែ កញ្ញា ឆ្នាំ ២០១៣  ខណៈដែល​គេ​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​បែកពពុះមាត់​ស្គុល​នៅក្នុង​ផ្ទះជួល សង្ស័យថា លេបថ្នាំ​សម្លាប់ខ្លួន ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ កែវ ប៊ុនធឿន ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប ស្នាក់នៅ ក្នុងភូមិ​សង្កាត់ កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ មាន​ប្រពន្ធ​ឈ្មោះ មុំ តូច អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល មានកូន​៣​នាក់ ប្រុស​២ ស្រី​១ រស់នៅ​ជាមួយ​ឪពុក​២​នាក់ ។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា កាលពី​ព្រឹក​កូនប្រុស​អាយុ​ប្រហែល ៣ ឆ្នាំ បានឃើញ​ឪពុក​ដេក​បែកពពុះមាត់​ម្នាក់ឯ​ង ប៉ុន្តែ​ក្មេង​មិនបាន​ចាប់អារម្មណ៍​រហូតដល់​ម៉ោង ១១ បាន​ស្រែកហៅ​ឲ្យ​កូន​ជួយ លុះ​រហូតដល់​ម៉ោង ២ រសៀល អ្នកជិតខាង​បាន​ដើរកាត់​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​ម្នាក់ឯង​ក៏​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន​ឲ្យ​ចុះទៅ​ពិនិត្យមើល ។​

Lay-197-1 Lay-198-1

​តាម​ការរៀប​រាប់រប​ស់​ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កាលពី​កន្លងមក​ប្តី​របស់គាត់​ស្រវឹង​រករឿង​វាយ​ខ្លួនទើប​ប៉ុន្មាន​ថ្ងៃមុន​គាត់​បាន​ទៅ​នៅ​បន្ទប់​ប្អូន​ជិត​ហ្នឹង​នៅពេល​កើតហេតុ​កូន​រត់​ទៅ​ប្រា​ប់​ ទើប​ដឹងថា​ប្តី​ស្លាប់ អ្នកស្រី​បានបញ្ជាក់​ថា ជនរងគ្រោះ​ធ្លាប់​ព្យាយាម​សម្លាប់ខ្លួន​ពីរដង​មកហើយ​ទើប​ពេលនេះ​ជនសង្ស័យ​ផឹកថ្នាំ​សម្លាប់ខ្លួន ៕

 

Leave a Reply

(*) Required, Your email will not be published