សេ​ច​ក្តី​ប្រកាស​រួម​នៃ​ជំនួប​កំពូល​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​និង​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​ ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ ​ឆ្នាំ​២០១៣

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​បិតទ្វារ​ប្រជុំ​អស់​រយៈពេល​ជិត ៤ ម៉ោង​នៅ​ថ្ងៃ​ចន្ទ​នេះ រួចមក​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា​ចំនួន​បី​ចំណុចគឺ​ក្រុមបាតុករ​និង​សមត្ថកិច្ចបញ្ឈប់​កា​ប៉ះទង្គិច​គ្នា ព្រមព្រៀង​បង្កើត​យន្តការ​មួយ​ដើម្បី​កែទម្រង់​ការបោះឆ្នោត​នាពេលខាងមុខ ភាគី​ទាំងពីរ​នឹង​បន្ត​ជួបចរចា​គ្នា​ទៀត​តាម​កម្រិត​ដើម្បី​ដោះស្រា​យ​បញ្ហា​ជាតិ​។​

 

​ជំនួប​កំពូល​គណបក្ស​ទាំងពីរ​នេះ បានចាប់ផ្តើម​តាំងពី​ម៉ោង​៩​ព្រឹក រហូតដល់​ម៉ោង​ជិត​ពីរ​រសៀល ដោយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​, ឯកឧត្តម ស ខេង​, ឯកឧត្តម សាយ ឈុំ​, ឯកឧត្តម ឈាង វុន​, ឯកឧត្តម ប្រាក់ សុខុន​, ឯកឧត្តម សក់ សេដ្ឋា និង​ឯកឧត្តម សោម សឿន ដោយឡែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ឯកឧត្តម សម រង្ស៊ី​, ឯកឧត្តម កឹម សុខា និង​ឯកឧត្តម ប៉ុល ហំ​ម អង្គុយ​ខាងមុខ រីឯ​ឥស្សរជន​៤​រូប​ទៀត អង្គុយ​ខាងក្រោយ រួមមាន ឯកឧត្តម សុន ឆ័យ​, ឯកឧត្តម យឹម សុវណ្ណ​, ឯកឧត្តម អេង ឆៃអ៊ាង និង​ឯកឧត្តម គួ​យ ប៊ុន​រឿន​។​

 

​សេចក្តី​ថ្លែង​ការរួម​បាន​បង្ហាញថា លទ្ធផល​នៃ​កិច្ចប្រជុំ​គឺ​៖ ១-​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា គោរព និង​អនុវត្ត​ដោយ​ហ្មត់ចត់​តាម​ព្រះរាជសារ​របស់​ព្រះករុណា​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ អំពាវនាវ​ចំពោះ​ជនរួមជាតិ​ទាំងមូល​ដែលជា​បាតុករ និង​ក្រុម​សមត្ថកិច្ច សូម​បញ្ឈប់​ការប្រើប្រាស់​អំពើហិង្សា​តាម​រូបភាព​ណាក៏ដោយ​ដូច​ជាការ​គ្រប់​ដុំថ្ម និង​ការប្រើប្រាស់​អាវុធ ដែល​បណ្តាល​ឲ្យ​ត​បងប្អូន​ទាំងអស់គ្នា​ទទួលរងរ​បួស ឬ​បាត់​បង់ជីវិត និង​បណ្តា​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ​ទាំងមូល ហើយ​ងាក​មក​ប្រកាន់យក​ប្រពៃណី​អហិង្សា ខិតខំ​យោគយល់​គ្នា រាប់អាន​គ្នា​ជា​ខ្មែរ​ដូចគ្នា និង​អត់ធ្មត់​ជា​អិ​បរមា ដើម្បី​បញ្ចៀស​អស្ថិរភាព​នៃ​ជាតិ​យើង ព្រមទាំង​រក្សា​ភាពថ្លៃថ្នូរ និង​ភាពស្ងាត់ស្ងៀម ដើម្បី​ទុក​ឱកាស​រក​ដំណោះស្រាយ​បញ្ជា​ជាតិ​យើងទាំងអស់គ្នា​។ ទី​២- ភាគី​ទាំងពីរ​ព្រមព្រៀងគ្នា នឹង​បង្កើត​យន្តការ​មួយ​ដើម្បី​កែទម្រង់​ការបោះឆ្នោត​នាពេលខាងមុខ​។ ទី​៣-​ភាគី​ទាំងពីរ​នឹង​បន្ត​ជួបចរចា​គ្នា​តទៅទៀត​តាម​គ្រប់​កម្រិត​ដើម្បី ដោះស្រាយ​បញ្ហា​របស់​ជាតិ​។​

 e8075d7b-65e3-43fa-89f4-2bf780dd3fda

​បន្ទាប់ពី​កិច្ចប្រជុំ​នេះ ឯកឧត្តម ប្រាក់ សុខុន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ឯកឧត្តម យឹម សុវណ្ណ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ សន្និសីទ​បញ្ជាក់បន្ថែម​អំពី​កិច្ចប្រជុំ​នេះ​ផងដែរ​៕

1240063_568702506519633_628368502_n

 

Leave a Reply

(*) Required, Your email will not be published