ចេញពី​ផឹកស៊ី ស្រវឹងធ្លាក់ភ្នែក​ជិះ​បុក​គម្រប​លូ បោក​ក្បាល​ស្លាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​គម្រប​លូ ដួល​បោក​ក្បាល ។ ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០០ និង ១៥ នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​ប៉េ​តុង​ក្នុង ភូមិ​ព្រៃ​ជី​សាក ក្រុមទី​៦ សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

DSC00092

​ប្រភព​ព័​ត៌​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ VIVA ពណ៌​ក្រហម​សេរី​ចាស់​ពាក់​ស្លាក​លេខគ​1297​កណ​1 បាន​ជិះ​យ៉ាង​លឿន​ក្នុង​សភាព​ស្រវឹង​ជិះ​ពី​លិចទៅ​កើត​លុះ​មកដល់​កន្លែងកើតហេតុ​ក៏​ជ្រុល​ចង្កូត​មក​បុក​គម្រប​លូ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅ​កន្លែងកើតហេតុ​មួយ​រំពេច​តែម្ដង​។​

DSC00096

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់​រួចរាល់ ហើយ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Leave a Reply

(*) Required, Your email will not be published