នារី​ខារ៉ាអូខេ​ម្នាក់​ត្រូវបាន​ភ្ញៀវ​ដាក់​ថ្នាំ​យក​ទ្រព្យអស់សម្បតិ្ត​មួយចំនួន​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ ខណៈដែល​គេ​បាន​ប្រទះ ឃើញ​នារី​បម្រើការ​នៅក្នុង​ខារ៉ាអូខេ​មួយ​បាន​ដេក​សន្លប់​ស្តូកស្តឹង ក្នុង​បន្ទប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២២ យប់ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ​២០១៣ នៅក្នុង​បន្ទប់​ខារ៉ាអូខេ​មួយកន្លែង​យីហោ ខារ៉ាអូខេ​សៀង​ប៉ា​ឡាវ ដែល​ស្ថិតនៅ​ក្នុងភូមិ​អូ​បែកក្អម សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ។ នារី​រងគ្រោះ​មានឈ្មោះ អ៊ី​មួយ​លៀង ភេទ​ស្រី​អាយុ ២១ ឆ្នាំ ជា​នារី​បម្រើ​ខារ៉ាអូខេ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់​រាប ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នារី​គ្រោះ​បាន​ចូល​ច្រៀង និង​ផឹកស៊ី​ជាមួយ​ភ្ញៀវ​ដូច​សព្វមួយដង បន្ទាប់ពី​ភ្ញៀវ​ចេញពី​បន្ទប់ បាត់​យូ​ពេក​មេ​ការដែល​បម្រើការ​នៅ​ខារ៉ាអូខេ​ខាងលើ ចូលទៅ​មើល​ក៏​ឃើញ​នាង​ដេក​សន្លប់​តែម្តង ។ ករណី​ដែល​នាង​សន្លប់​នេះ ព្រោះ​ត្រូវបាន​ភ្ញៀវ​លួច​ដាក់​ថ្នាំ​នៅក្នុង​កែវស្រា​របស់​នាង ហើយ​ឆ្លៀតឱកាស​ដោះយក​ទ្រព្យសម្បត្តិ​មួយចំនួន គេចខ្លួន​ដោយ​សុវត្ថិភាព ។

DSC00062

​ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​ត្រូវគេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដើម្បី​ជួយសង្គ្រោះ ៕

 

Leave a Reply

(*) Required, Your email will not be published