តំបន់ឧស្សាហកម្ម​រួមគ្នារ​របស់​បងប្អូន​កូរ៉េ​ទាំងពីរ​បើក​ដំណើរការ​ឡើងវិញ នៅ​ព្រឹក​មិញ​នេះ​

, , Leave a comment

​ឧបទ្វីប​កូរ៉េ ៖ តំបន់ឧស្សាហកម្ម​គេ​សុង​ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញកាលពី​ព្រឹក​មិញ ក្នុងនោះ​ក្រុម​ពាណិជ្ជករ​កូរ៉េខាងត្បូង​បានចាប់ផ្តើម​ធ្វើដំណើរ​ចូលទៅក្នុង តំបន់ដែល​ស្ថិតក្នុង​កូ​រ៉េ​ខាង​ជើង​មួយ​នោះ ជា​បណ្តើរៗ​ហើយ​។ នេះ​បើ​យោងតាម​ព័ត៌មាន​ក្នុងស្រុក​ដែល​បាន​ចុះផ្សាយ​កាលពី​ព្រឹក​មិញ​នេះ។

600x341_Korea

​តំបន់ឧស្សាហកម្ម​រួមគ្នា​រវាង​កូរ៉េ​ទាំងពីរ​មួយ​នេះ​ត្រូវ​បានសម្រេច បើក​ឲ្យ​ដំណើរការឡើង តាម​ការគ្រោងទុក​បន្ទា​ប់​ពី​ភាគី​ទាំង​ពីរបាន​ចរចា​គ្នា ហើយ​ការបើក​ឡើងវិញ​នេះ​ត្រូវបាន​ធ្វើឡើង ក្រោយពេល​បាន​បិទ​ដំណើរការ​អស់​រយៈពេល ៥ ខែ ដោយសារតែ​បញ្ហា​តានតឹង​ខាង​ផ្នែក​យោធា​រវាង​កូរ៉េ​ទាំងពីរ​។​

otrue_lfalse

​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានបង្ហាញ​ពី ក្តី​សង្ឃឹមថា កូរ៉េ​ទាំងពីរ​នឹងធ្វើ​ការរួម​គ្នា​បានល្អ​ជាថ្មីទៀត ពោលគឺ​ដូច​ពីមុន​។ ក្នុងពេល​ចរចា​គ្នា មាន​ព័ត៌មាន​ចុះផ្សាយ​ថា កូរ៉េខាងជើង​បាន​យល់ព្រម​តាម​សណើ​របស់​កូរ៉េខាងត្បូង​ដែល​ចង់​បើក​ដំណើរការ តំបន់​គេ​សុង​ឡើងវិញ ដោយសារតែ​ចង់​ឲ្យ​ពួក​បរទេស​ធ្វើ​វិនិយោគ​នៅ​ទីនោះ​៕

   Kaesong-industrial-zone_2

 

Leave a Reply

(*) Required, Your email will not be published