រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​បុក​ជាមួយនឹង​ម៉ូតូ​សេ​១២៥ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​រងរបួស​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម  និង​ពីរ​នាក់​ទៀត​បាន​រងរ​បួស​ស្រាល និង​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​ហ៊ី​យ៉ាន់ ដាយ​មួយគ្រឿង បុក​ជាមួយនឹង​ម៉ូតូ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ៤៥ នាទី​ល្ងាច ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅលើ​កំណាត់​ផ្លូវ​ជា​ជាតិ​លេខ​៥ ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

img_1503(1)

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជ​ជនរងគ្រោះ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុង ដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1T-7013 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ពេល​ដល់​ផ្លូវបំបែក​ជា​៤ ចូលទៅ​រោងចក្រ MV ស្រាប់​តែមាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-7002 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង បាន​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​អ្នកជិះ​ខ្ទាត​ចេញពី​ម៉ូតូ ហើយ​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​ពីរ​នាក់​ទៀត​បាន​រងរ​បួស​ធ្ងន់ និង​ស្រា​លហើយ​ត្រូវបាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។ ឃើញ​ហេតុការណ៍​ដូចនេះ​អ្នកបើករថយន្ត​បង្ក​បាន​ព្យាយាម បើក​គេច​រហូតមកដល់​រង្វង់​មូល​វិមានឯករាជ្យ​ខេត្ត​ទើប​សមត្ថកិច្ច​តាម​ស្ទា​ក់ជាប់​បាន ។​

img_1499

​ក្រោយពេល​កើតហេតុ​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សា​នៅ​អធិការដ្ឋាន ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់ ។ ចំណែក​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Leave a Reply

(*) Required, Your email will not be published