ស្លាប់​ម្នាក់ និង​របួស​ពីរ​នាក់​ទៀត ខណៈដែល​ម៉ូតូ​បុក​គ្នា​យ៉ាង​ពេញទំហឹង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ពីរ​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តា​មកពី​ម៉ូតូ​បុក​គ្នា​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​យប់​ថ្ងៃទី​១៥ ខែ កញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅតាម​មហាវិថី​ព្រះ​មុនី​រ៉េត ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

09fbe448-a40a-4423-9bd5-4ef376cd07ff

​ប្រភពពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ម៉ូតូ​ទាំងពី​បើក​យ៉ាង​លឿន​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ហើយ​បាន​បុក​យ៉ាង​ពេញទំហឹង​តែម្តង​។ ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ប្រាក់ វ​ណ្ណី ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​ភូមិ​បន្ទាយ​ក្រាំង ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ។

a62ff68f-1cda-49ee-b84a-63c6a1b2eb42

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​ប្រគល់​សព​ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ៕

 

Leave a Reply

(*) Required, Your email will not be published