បុរស​ជនជាតិ​ប៊ុលហ្គារី​ម្នាក់ បង្កើត​កំណត់ត្រា​ពិភពលោក ដោយ​ចងដៃ​ជើង ច្រកចូល​ក្នុងកា​រ៉ុង​បិទ​ជិត ហើយ​ហែល​ទឹក​ចម្ងាយ​ជាង ២ គីឡូម៉ែត្រ (Video inside)

, , Leave a comment

​ប្រទេស​ប៊ុលហ្គារី​ ៖ បុរស​វ័យចំណាស់​ជនជាតិ​ប៊ុលហ្គារី​ម្នាក់ កាលពីពេល​ថ្មីៗ​នេះ បាន​បំបែក​ឯក​ត្ត​កម្ម​ពិភពលោក​ដោយ​គាត់​បាន​ហែល​ទឹក​ចម្ងាយ​ជាង ២ គីឡូម៉ែត្រ ក្នុងស្ថានភាព​ដៃ​ទាំងពីរ​ត្រូវបាន​ចង់ភ្ជាប់​ដងខ្លួន ហើយ​ច្រកចូល​ក្នុងកា​រ៉ុង​បិទ​ជិត​១ ។ Jane Petkov បាន​ប្រើប្រាស់​រយៈពេល ២ ម៉ោង និង ៤៥ នាទី ដើម្បី​សម្រេច​ស្នាដៃ​ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ នៅក្នុង​បឹង Ohrid ក្នុង Macedonia ។ លោក Saso Tockov អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ បាន​និយាយថា ជាមួយ​ដៃ​ទាំងពីរ​ត្រូវបាន​ចងភ្ជាប់​នឹង​ដងខ្លួន និង​ព្រមទាំង​ជើង​ផង​នោះ លោក Jane Petkov អាយុ ៥៩ ឆ្នាំ បាន​ហែល​ផ្កាប់មុខ​ដូច “​ត្រី​ផ្សោត​” អីចឹង ។ គាត់​បាន​បន្តថា ល្បឿន​ហែល​មធ្យម​របស់ “​បុរស​ផ្សោត​” រូបនេះ គឺ ០.៧ គីឡូម៉ែត្រ​/​ម៉ោង ។​

10314913n_3

​លោក Petkov បាន​រៀបរាប់​បន្ទាប់ពី​បញ្ចប់​ស្នា​ដែ​នេះ​យ៉ាង​ជោគជ័យ​ថាៈ “​ខ្ញុំ​ត្រជាក់​ខ្លាំងណាស់ សម្រាប់​១​គីឡូម៉ែត្រ​ដំបូង ប៉ុន្តែ បន្ទាប់ពីនោះ គឺ​វា​ល្អ​ទាំងអស់ -​គ្មាន​បញ្ហា​អ្វី​កើតឡើង​នោះទេ​” ហើយ​បើ​ទឹក​ផ្តល់​ភាពកក់ក្តៅ​នោះ ខ្ញុំ​អាច​ហែល​បាន ១០ គីឡូម៉ែត្រ ឬ​ច្រើនជាង​នេះ ។ អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ បាន​បន្តថា ពួកគេ​នឹង​ចងក្រង​ឯកសារ​ហែល​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​មួយ ដើម្បី​ឲ្យ​វា​ត្រូវ​បានរៀបចំ​ជា​ផ្លូវការ ដោយ​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness ។​

243c2bedc7a26642b373429114bcb9f9_M

ទោះជា​យ៉ាងណា មាន​ភាពខុសគ្នា​ខ្លះៗ នៅក្នុង​របាយការណ៍​ក្នុងស្រុក​មួយចំនួន ស្តីអំពី​រយៈ​ចម្ងាយ​ដែល​លោក Petkov បាន​ហែល ខណៈពេល​ថេរវេលា​ពិតប្រាកដ​ដែល​គាត់​ចំណាយ​នៅក្នុង​ទឹក មានការ​ប្រែប្រួល​ពី ២ ម៉ោង និង ៤៧ នាទី ទៅ ២ ម៉ោង និង ៥៥ នាទី ។ រហូតមកទល់​ពេលនេះ Guinness ពុំបាន​ធ្វើការ​អធិប្បាយ​ជា​សាធារណៈ​ណាមួយ អំពី​បញ្ហា​នេះ​នោះទេ ៕

 

 

Leave a Reply

(*) Required, Your email will not be published