បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ ពីបទ​ឆក់​កាបូបស្ពាយ​ពី​នារី​ម្នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនជាប់សង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ ៧ មករា បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់ព័ន្ធ​ថា​បានធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ប្រជាពលរដ្ឋ​តាមផ្លូវ​សាធារណៈ នា​ព្រឹក ថ្ងៃទី​១៦ ខែ កញ្ញា ឆ្នាំ​២០១៣​នេះ ។​ជនសង្ស័យ​នេះ​ឈ្មោះ​ប្រាំង រតនា ភេទ​ប្រុស ហៅ​ម៉ាប់ អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​

4bbeb341-a841-405c-b859-f349b649d855

​ប្រភពពី​លោក​ប្រធាន​ផ្នែក​នគរបាល​ខណ្ឌ ៧ មករា​បានឱ្យដឹងថា កាលពី​វេលា​ម៉ោង ៦ និង ១០ នាទី​ល្ងាច​នា​ថ្ងៃទី​១៣ ខែ កញ្ញា ឆ្នាំ ២០១៣ ជនសង្ស័យ​រូបនេះ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​ម្នាក់​ឈ្មោះ អឿន ណា​រ៉ា​ន់ អាយុ ២២ ឆ្នាំ ជាជាង​កាត់ដេរ​នៅ​ហាង​សូ​នី​អេ​ន​ស៊ីណា ខណៈពេល​នាង​កំពុង​ជិះ​កង់​ក្នុង​បំណង​ទៅ​កំសាន្ត​លេង​នៅក្នុង​ស្តា​ត​អូឡាំពិក​។ បន្ទាប់ពី​ឆក់​កាបូប​នារី​រងគ្រោះ​បាន​ហើយ​ជនសង្ស័យ​បាន​រត់​ចូលទៅ ក្នុង​ស្តា​ត​អូឡាំពិក ពេលនោះ​ស្ត្រី​រងគ្រោះ​បាន​ស្រែក​ចោរៗ​ក៏ត្រូវ​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​វាលវង់ ដោយមាន​កិច្ចសហការ​ជាមួយ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​តាម​ចាប់ខ្លួនបាន​ទាំងយប់ ព្រមទាំង​ដកហូត​កាបូបស្ពាយ​ប្រគល់ឱ្យ​ម្ចាស់​វិញ​ផងដែរ​។ ជនសង្ស័យ​ខាងលើនេះ​ធ្លាប់​ជាប់ពន្ធនាគា​រញឹក​ញាប់ តែ​មិន​រាងចាល​៕

 

Leave a Reply

(*) Required, Your email will not be published