ស្លាប់​ប​យុ​ជន​ម្នាក់ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​យុវជន​ម្នាក់​បាន​ស្លាប់ រួមទាំង​សមត្ថកិច្ច និង​បាតុករ​ជាច្រើន​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ខណៈដែល​មានការ​ប៉ះទង្គិច​គ្នា​មួយ នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​រវាង​កម្លាំង​សមត្ថកិច្ច និង​ក្រុមបាតុករ កាលពី​ម៉ោង ១០ និង ៥០ នាទី នៅ​ចំណុច​ស្ពាន​អាកាស​ក្បាល​។​

1239473_516353418458349_939231163_n

​តាម​ប្រភពពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា ប៉ូលិស​បាន​ប្រើ​គ្រាប់កាំភ្លើង​ពិត គ្រាប់​បែកផ្សែង និង​ឡានទឹក​បាញ់​លើ​ក្រុមយុវជន​ជាង ៣០ នាក់ ដែល​បាន​ប្រឈមមុខ​តទល់​ជាមួយ​ជាមួយ​ប៉ូលិស ដែលមាន​ប្រមាណ ៣ ពាន់​នាក់​។ ប្រភព​ខាងលើ​ដដែល​បាន​បន្តទៀតថា យុវជន​មួយក្រុម​នោះ​មិន​ស្ថិតនៅ​ក្នុងចំណោម​ក្រុមបាតុករ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំសាយ​បាតុកម្ម​តាំងតែ​ពី​រសៀល​ម្ល៉េះ ។

ST-045-1

គេ​មិនដឹងថា តើ​យុវជន​មួយក្រុម​នោះ​មាន​ប្រភព​មកពីណា​ទេ ប៉ុន្តែ​ពួក​យុវជន​ខឹង តវ៉ា​ចំពោះ​ការបិទផ្លូវ ដែល​ធ្វើឡើង​ដោយ​អាជ្ញាធរ​ចាប់​តាំង ពី​ម៉ោង​បី​ព្រឹក​ភ្លឺ នៅ​ថ្ងៃ អាទិត្យ​។ ការបិទផ្លូវ​ដែល​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​នៅ​ម្តុំ​ស្ពាន​មុនី​វង្ស​ដល់​ទៅ​រាប់​ម៉ោង​ឯណោះ ។​

ST-046-2

​ចំណែក​ព័ត៌មាន​ពិស្តារ​យ៉ាងណា​នោះ​នឹង​ជម្រាប​បន្ថែម​នាពេល​ក្រោយ​៕

ST-047-1

 

Leave a Reply

(*) Required, Your email will not be published