ថ្ងៃនេះ​មានការ​រឹតបន្តឹង​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​សន្តិសុខ​ក្នុង​រាជធានី​ភ្នំពេញ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥​ កញ្ញា​នេះ ទីក្រុង​ភ្នំពេញមានការ​រឹង​បន្តឹង​ចរាចរ​ណ៍​ខុសធម្មតា ហើយ​ចរាចរណ៍ ក៏មាន​ភាព​ស្ងាប់​ស្ងាត់​ជាង​ធម្មតា ដោយ​ការភ័យខ្លាច​នឹងមាន​អំ​ពើ​ហិង្សា ខណៈដែល​គណបក្ស​សង្គ្រោះ​ធ្វើ​មហា​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ ជិត​វត្តភ្នំ​។ ផ្លូវ​សំខាន់ៗ​មួយចំនួនត្រូវបាន​ប៉ូលិសដាក់​បា​រ៉ា​ស់ប​ន្លា​លួស បិទ ដើម្បី​កុំឲ្យ​ក្រុមបាតុករ ធ្វើ​ដំ​ណើរ​​ឆ្លងកាត់​។ ការដាក់​បា​រ៉ា​ស មាន​ច្រើន​នៅតាម​ផ្លូវ​នានា នៅ​ម្តុំ​វិមានឯករាជ្យ​។​

    CNRP__Party_CEN_15_09_13-(6)

ការ​រឹតបន្តឹង​សន្តិសុខ​នេះ ត្រូវបាន​ធ្វើឡើង នៅពេលដែល​លោក សមរង្ស៊ី និង​លោក កឹម​សុខា ចាប់​ផ្តើ​ដឹកនាំ​បាតុករ ហែរ​ចេញពី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ទោះបីជា​អាជ្ញាធរ​មិន​អនុញ្ញាត អោយ​មានការ​ដង្ហែ​ក្បួន​ក្តី​។​

33_1_0

​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​មហា​បាតុកម្ម​របស់ខ្លួន ខណៈដែល​អាជ្ញាធរ​រឹតបន្តឹង​កិច្ចការពារ សន្តិសុខ ហើយ​បា​រ៉ា​ស​ជាច្រើន ត្រូវបាន​គេ​ដាក់​ឃាំង តាមផ្លូវ​នៅ​ម្តុំ​វិមានឯករាជ្យ​។ នេះ​ជាការ​ចាប់ផ្តើម​បាតុកម្ម​រយះពេល​បី​ថ្ងៃ ដែល​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ ដើម្បី​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​។​

 

លោក សម រង្ស៊ី ដឹកនាំ​មនុស្ស​ចេញពី​ទីស្នាក់ការ​គណបក្ស​នៅ​ចាក់អង្រែ​។ ចំណែក លោក កឹម សុខា ដឹកនាំ​ការ​ដង្ហែរ​ក្បួន​ចេញពី​ស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌទួលគោក​។  បា​រ៉ា​ស​លួស ត្រូវបាន​គេ​ដាក់​នៅតាម​ផ្លូវ​សំខាន់ៗ​មួយចំនួន​ពិសេស​ម្តុំ​វិមានឯករាជ្យ​។ នេះ​ជា​ផ្នែក​មួយ នៃ​ការ​រឹតបន្តឹង​សន្តិសុខ ទីក្រុង​នៅពេល​បាតុកម្ម​។​

73241_418221808299947_184739746_n

​ក្រសួងមហាផ្ទៃ​បានស្នើ​អោយ​បាតុករ និង​គណបក្ស​សង្គ្រោះ​ជាតិ គោរព​ច្បាប់​បាតុកម្ម​៕

8

 

Leave a Reply

(*) Required, Your email will not be published