ភ្លើង​ប្រចណ្ឌ​បាំង​មុខ វាយ​ប្រពន្ធ​រហូត​សន្លប់​

, , Leave a comment

​ខេត្ដ​ប៉ៃលិន ៖ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​បានធ្វើ​ឲ្យ​បុរស​ម្នាក់​យក​ខ្សែក្រវាត់​និង​ដំបង​ឈើ មូល​វាយ​ទៅលើ​ប្រពន្ធ​បណ្ដាលឱ្យ​រងរបួស ជាំភ្នែក ជាំ​ភ្លៅ ខ្លួនប្រាណ​រហូត​សន្លប់ ។ ហេតុការណ៍​បានកើតឡើង​នៅវេលា​ម៉ោង​១០​និង ១៥ នាទី យប់​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​ជិត​ផ្សារ​ប៉ាង​រលឹម សង្កាត់​អូរ តា វ៉ៅ ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន ។

 

​ប្រភព​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ស្ដ្រី​រងគ្រោះ​ដោយសារ​ប្ដី​វាយ​ឈ្មោះ ជឹម សា​រ៉េ​ន អាយុ ៣៣ ឆ្នាំ មុខរបរ​លក់ គុយទាវ បាយ​កាហ្វេ នៅ​ជិត​ផ្សារ​ប៉ាង​រលឹម មានកូន ៣ នាក់ ប្រុស​១ ស្រី​២​នាក់ មាន​ប្ដី​ឈ្មោះ សាត សារ៉ន ហៅ ឆក អាយុ ៣៤ ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​រការ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្ដ​បាត់ដំបង ។​

 

​ប្រភពព័ត៌មាន​ពី​ស្ដ្រី​រងគ្រោះ ដែល​ងើប​ពី​សន្លប់ បាន​រៀបរាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​បុរស​ជា ប្ដី​បាន​សុំ​លុយ​ប្រពន្ធ ៣ ម៉ឺន​រៀល ដើម្បី​ទៅ​ហូប​ការ ។ ពេលនោះ​ប្ដី​របស់​នាង​ក៏បាន​ទៅ​ហូប​ការ​រហូតដល់​ម៉ោងជាង ៩​យប់​ទើប​ត្រឡប់មកវិញ ។ ស្ដ្រី​រងគ្រោះ​បានឱ្យដឹង​ទៀតថា លុះ​ពេល​ត្រឡប់​មកពី​ហូប​ការ​វិញ​ស្រវឹងធ្លាក់ភ្នែក ប្ដី​របស់គាត់​បាន​ស្រែក​ឡូឡា​ថា មិន​ព្រម​បើកទ្វារ​ឱ្យ អញ​ប្រយ័ត្ន​អញ​វាយ​ស្លាប់ ។ បន្ទាប់មក​គាត់​ក៏​បើកទ្វារ​ឃើញ​ប្ដី​ស្រវឹង​ជោកជាំ​ក៏​សួរថា ម្ដេចក៏​ទៅ​ហូប​ការ​យូរ​ម្ល៉េះ ។  ពេលនោះ​ស្រាប់តែ​ប្ដី​ដើរមក​ដល់​ទ្វារ​ក៏បាន​ថា​នាង​ឯង​មាន​ប្រុស​ថ្មី​បានជា មិន​ចង់​បើកទ្វារ​ឱ្យ​អញ ឯណា​ប្រុស​ថ្មី​នាង​ឯង ? រួច​ក៏​កើតជា​ជម្លោះ​ទាស់​ពាក្យសម្ដី​គ្នា ហើយ ប្ដី​ក៏បាន​ច្រាន​ប្រពន្ធ​ឱ្យ​ដួល រួច​ក៏​ទាញ​ខ្សែក្រវាត់​ពី​ចង្កេះ​វាយ​មកលើ​គាត់​ចំ​ជាំភ្នែក​ខាងស្ដាំ ជាំ​ភ្លៅ​ខាងឆ្វេង និង​ស្មា ឆ្អឹងជំនីរ ។ ហើយក៏​បោះ​ខ្សែក្រវាត់​ចោល​ទៅ​ទាញ​ដំបង ឈើមូល​មក​វាយ​ទៅលើ​ប្រពន្ធ​ចំក្បាល បែក​ឈាម និង​ពេល​ប្រពន្ធ​រង​ក៏ត្រូវ​ដៃ ខាងស្ដាំ ។ ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ ដែល​នៅ​ជិតខាង​បាន​ដឹក​ជនរងគ្រោះ​ទៅ កាន់​មន្ទីរពេទ្យបង្អែក​ខេត្ដ​ដើម្បី​ព្យាបាល​។​

p1100705

​ក្រោយមក​ស្ដ្រី​រងគ្រោះ​ត្រូវបាន គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ រួច​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​ប៉ុស្ដិ៍​សង្កាត់​អូរ​តា​វ៉ៅ ដើម្បីឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published