អគ្គីភ័យ​ដែល​ឆាបឆេះ​អគារ​មន្ទីរពេទ្យ​បានសម្លាប់​មនុស្ស ៣៧ នាក់ ស្ថិតនៅ​ភាគ​ពាយ័ព្យ នៃ​ប្រទេស​រុស្ស៊ី​

, , Leave a comment

​ប្រទេស​រុស្ស៊ី ៖ យោងតាម​គណៈកម្មាការ​ស៊ើបអង្កេត បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងតិច ៣៧ នាក់ ត្រូវបាន​បញ្ជាក់ថា បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​អគ្គីភ័យ​ដ៏​ធំ​មួយ បាន​លេប​ត្របាក់​មន្ទីរពេទ្យ​ថែទាំ​ង​សុខភាព​ផ្លូវចិត្ត​១​កន្លែង ស្ថិតនៅ​ភាគ​ពាយ័ព្យ នៃ​ប្រទេស​រុស្ស៊ី កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ។​

U158P5029DT2n_10

​អគ្គីភ័យ​នេះ​បាន​ឆាបឆេះ​ឡើង នៅវេលា​ម៉ោង​ប្រមាណ​ជា ៣ និង ០០ នាទី​ទៀបភ្លឺ ថ្ងៃទី​១៣ កញ្ញា ម្សិលមិញ​នេះ នៅក្នុង​បន្ទប់​អ្នកជំងឺ​បុរស នៃ​ផ្ទះថ្ម​លាយ​ឈើ​ដែល​មានតែ​១​ជាន់ ស្ថិតនៅ​ក្នុងភូមិ Luka ក្បែរ​ទីក្រុង Veliky Norgorod ។​

U158P5029DT2n_2

​ទោះជា​យ៉ាងណា ក្រសួង​សង្គ្រោះ​ស្ថានការណ៍​បន្ទាន់ បាន​បញ្ជាក់ថា មាន​ជនរងគ្រោះ​តែ ១៥ នាក់​ប៉ុណ្ណោះ និង​ក្រៅពីនេះ មនុស្ស ២២ នាក់ បាន​បាត់​ខ្លួន ។​

U158P5029DT2n_8

​មន្ត្រី​ទទួលបន្ទុក​កាតព្វកិច្ច​ជាន់ខ្ពស់​ម្នាក់ មកពី​នាយកដ្ឋាន​នៃ​ក្រសួង​ប្រចាំ​តំបន់ Novgorod លោក Denis Maliayev បាន​ប្រាប់​ស៊ីន​ហួរ​តាម​ទូរស័ព្ទ​ថា ចំនួន​អ្នកស្លាប់​នៅក្នុង​ហេតុការណ៍​ខាងលើនេះ អាច​ទំនងជា​កើនឡើង ខណៈ​ក្រុម​ពន្លត់អគ្គីភ័យ បាន​កំពុង​បន្ត​ស្វែងរក​នៅក្នុង​គំនរ​ផេះ ។​

U158P5029DT2n_1

មជ្ឈមណ្ឌល​នេះ ផ្តល់​ការ​ជ្រកកោណ​សម្រាប់​មនុស្ស​ប្រុស អាយុ​ជាង ៦០ ឆ្នាំ និង​ស្ត្រី​អាយុ​ជាង ៥៥ ឆ្នាំ និង​អ្នកជំងឺ​ពិការ​ធ្ងន់ធ្ងរ​មាន​អាយុ​ជាង ១៨ ឆ្នាំ ដែលមាន​រោគ​ផ្លូវចិត្ត​រ៉ាំរ៉ៃ និង​តម្រូវ​ឲ្យ​មានការ​ថែទាំ​អចិន្ត្រៃយ៍ ។ ក្រុមការងារ​សង្គ្រោះបន្ទាន់​ជាង ៧០ នាក់ និង​កង​អង្គភាព​ពន្លត់​អគ្គី​យ ១៦ នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ ។​

0da1d3e70b08e687bd439faa9d4885bc_M

ប្រភព​មួយ​បាន​និយាយថា ភ្លើង​បានកើត​ឡើង គឺ​បង្កឡើង​ដោយ​អ្នកជំងឺ​ម្នាក់​ដែល​ដេកលក់ ជាមួយ​ដៃ​កាន់​បារី​ជក់​នោះ ជាហេតុ​ធ្វើ​ឲ្យ​អ្នកជំងឺ​រូបនោះ មិនអាច​គ្រប់​ស្ថានការណ៍​គ្រោះអាសន្ន​បាន ទើប​បង្ក​ឲ្យ​ភ្លើង​ឆាបឆេះ​រីក​រាលដាល​ឡើង​បែបនេះ ។​

U158P5029DT2n_3

​ដោយឡែក គណៈកម្មាការ​ស៊ើបអង្កេត​វិញ បាន​និយាយថា មុននេះ ក៏មាន​អ្នកជំងឺ​ម្នាក់​បាន​ដុត​សម្លាប់​ខ្លួនឯង​ផងដែរ ។ ដូច្នេះ ហេតុការណ៍​នេះ​បានកើត​ឡើង ក៏​អាច​និយាយបានថា បង្កឡើង​ដោយ​ករណី​ទាំងពីរ​ខាងលើនេះ​ផងដែរ ។​

​ទោះជា​យាង​ណា ករណី​អគ្គីភ័យ​បង្ក​សោកនាដកម្ម​ធំធេង​បែបនេះ បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន ធ្វើការ​អំពាវនាវ​ឲ្យ​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះ​សុវត្ថិភាព​ភ្លើង​ក្នុង​មន្ទីរពេទ្យ​ទាំងអស់ នៅ​ទូទាំងប្រទេស ៕

 

Leave a Reply

(*) Required, Your email will not be published