នាយករដ្ឋមន្ត្រី អ៊ីតាលី គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​

, , Leave a comment

​ប្រទេស​អ៊ីតាលី ៖ ក្រោយពី​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​អ៊ីតាលី រួចមក​លោកនាយករ​ដ្ឋ​មន្ត្រី​នៃ​ប្រទេស​អ៊ីតាលី EnricoLetta បានសម្រេច​ថា នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​វិញ​ម្តង ដើម្បី​រឹតចំណង​ការទូត​ឲ្យ​កាន់តែ​ប្រសើរ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Nation​។​

1003224_634897726543712_180557490_n

​លោកស្រី​បញ្ជាក់​ដោយ​សង្ខេប​ថា ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ អ៊ីតាលី ពីរ​ថ្ងៃ​កន្លងទៅ ប្រទេស​អ៊ីតាលី​បាន​ឲ្យ​ដឹងថា ថៃ គឺជា​ដៃគូ​ល្អ​របស់ខ្លួន ហើយ​ថៃ​គឺជា​ច្រក​ភ្ជាប់​ទំនាក់ទំនង​ទៅ​អាស៊ាន និង​អាស៊ី​។

1238844_634897739877044_479748123_n

​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ថៃ និង​អ៊ីតាលី បានបង្ហាញ​គំនិត​សុទិដ្ឋិនិយម​រួមគ្នា​ថា ការបង្កើត​គណៈកម្មកា​រអា​ស៊ាន​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង ក្នុង​កិច្ចសហការ​រវាង​អាស៊ាន​និង​ប្រទេស​ស្ថិតក្នុង​តំបន់​អឺរ៉ុប​ភាគខាងត្បូង​មួយ​នេះ​។​

italy (1)

​មេដឹកនាំ​ទាំងពីរ ថែមទាំង​បានធ្វើ​ជា​សា​ក្ស៊ី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណ​យោគយល់​គ្នា​ចំនួន​បី រួមមាន​ការ​អ​ភ​វិ​ឌ្ឍ​សហគ្រាស​ខ្នាតតូច​និង​មធ្យម កិច្ចសហការ​រវាង​គ​ណៈ​កម្ម​ការវិនិយោគរ​បស់​ថៃ​និង​ស្ថាន​ប័ន​ពាណិជ្ជកម្ម បរទេស​របស់​អ៊ីតាលី ព្រមទាំង​កិច្ចសហប្រតិបត្តិការ​យោធា​៕

italy (2)

 

Leave a Reply

(*) Required, Your email will not be published