ចេញពី​ផឹកស៊ី បើករថយន្ត​ទៅបុក​របាំង​ចែក​ទ្រូងផ្លូវ​ទាំង​កំរោល បណ្តាល​ឲ្យ​ដួល​ចំនួន ៨ ផ្ទាំង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ របាំង​ចែក​ទ្រូងផ្លូវ​ចំនួន ៨ ផ្ទាំង បាន​បាក់​រាប​ដល់​ដី ខណៈដែល​បុរស​ជនជាតិ​កូរ៉េ​ម្នា​ក់បាន​បើករថយន្ត Prius ទៅបុក​រះ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ០៥​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤ កញ្ញា ២០១៣ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​តូយ៉ូតា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

 

​ប្រភពពី​សមត្ថកិច្ច​ដែល​ទៅដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត Prius ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-4766 បើកបរ​ដោយ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ស្រវឹងស្រា​ជោកជាំ ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុច​មុខ​ក្រុមហ៊ុន​តូយ៉ូតា រថយន្ត​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​បាក់​រង​ការខូចខាត ៨​ផ្ទាំង ចំណែក​រថយន្ត​ខ្ទេច​មុខ​ផ្នែក​ខាងឆ្វេង​ទៅមុខ​លែងរួច តែ​មិន​បណ្តាលឱ្យមាន​មនុស្ស​រងរបួស​អ្វី​ឡើយ ។​

a27b0662-b494-4a34-bd56-c564fe9b0c6f

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង និង​នាំយក​រថយន្ត​បង្ក​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ  ដើម្បី​រង់ចាំ​ការដោះស្រាយ ៕

 

Leave a Reply

(*) Required, Your email will not be published