ចាប់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន ទៅ​តុលាការ​

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ ស្ត្រីជន​សង្ស័យ​ដែលជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ខណៈដែល​ជន​រូបនេះ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ដោយ​ជិះ​ម៉ូតូ ១​គ្រឿង បម្រុង​យក​គ្រឿងញៀន​ទាំងនោះ ទៅ​លក់​ក្នុង​ហាង​មួយ​នៅ​ក្រុងប៉ៃលិន ។ ការចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១១ និង ៥០​នាទី ព្រឹក​ថ្ងៃទី​១៣ កញ្ញា ២០១៣ ស្ថិតនៅលើ​ដងផ្លូវ​លំ​មួយកន្លែង​នៅមុខ​ហាង​យីហោ ”​ម៉ាលី​“ ខាងកើត​ភ្នំ​យ៉ា​ត នៅក្នុង​ភូមិ​អូរ​តា​ប្រាក់ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ស្ត្រីជន​សង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ ងួន គឹមហ៊ុន អាយុ ៣២​ឆ្នាំ ជា​អាជីវករ​លក់ដូរ​គ្រឿង​ក្រអូប​នៅក្នុង​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី មាន​ស្រុកកំណើត​រស់នៅ​ភូមិ​កម្មករ ឃុំ​វត្ត​កំផែង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​រួច សមត្ថកិច្ច​រកឃើញ​វត្ថុតាង​មួយចំនួន មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ពណ៌​ផ្កាឈូក ចំនួន ៣០​គ្រាប់ ម៉ា​ទឹកកក ចំនួន ២​កញ្ចប់​តូច ទូរស័ព្ទដៃ​ម៉ាក​ណូគា ចំនួន ២​គ្រឿង ម៉ូតូ​ម៉ាក​ហ្វី​ណូ​ពណ៌​សលាយ​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ គ្មាន​ស្លាក​លេខ ១​គ្រឿង និង​ប្រាក់​ចំនួន ៣០​ម៉ឺន​រៀល ។​

6f2aab31-dee3-438f-8c40-5558c1093b47

​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ស្ត្រីជន​សង្ស័យ​រួច សមត្ថកិច្ច​បាន​បន្ត​សុំ​ដីកា​ពី​ព្រះរាជអាជ្ញា ដើម្បី​ចុះទៅ​ឆែកឆេរ​ផ្ទះ ដែល​នាង​ស្នាក់នៅ​សព្វថ្ងៃ​ដែរ តែ​រក​អត់​ឃើញ​មាន​អ្វី​នោះទេ។ ទោះបីយ៉ាងណា​ក៏ដោយ ក្រោយពី​ឆ្មក់​ចាប់​ស្ត្រី​រូបនេះ​រួច សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃុំខ្លួន​នាង​បណ្តោះអាសន្ន​ទុក​នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ ហត្ថ​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ស្ត្រី​រូបនេះ  ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ឱ្យ​កាត់ទោស​តាម​នីតិវិធី​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published