ជនសង្ស័យ​ជា​មុខសញ្ញា​លួច​យ៉ាងសកម្ម ប្រចាំ​ស្រុក​ស្នូល ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​តុលាការ​

, , Leave a comment

​ខេត្តក្រចេះ ៖ ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​លួច​យ៉ាងសកម្ម ត្រូវ​ជាប់អន្ទាក់​ប៉ូលិស ក្រោយពី​ជន​រូបនោះ និង​បក្ខពួក​បានធ្វើ​សកម្ម​ភាពជា​លើកចុងក្រោយ​លួច​សម្ភារ​បន្លាស់​រថយន្ត ។ ការចាប់​ឃាត់ខ្លួន​នេះ​កាលពី​យប់​ថ្ងៃទី​១២ កញ្ញា តាម​ពាក្យបណ្តឹង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នូល ។ ជនសង្ស័យ​ឈ្មោះ នី សាលី អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​ស្នូល ឃុំ​ស្នូល ស្រុក​ស្នូល ហើយ​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើចោរកម្ម​យ៉ាងសកម្ម​នៅ​ស្រុក​ស្នួល ដែល​កម្លាំង​នគរបាល​កំពុងតែ​តាម​ប្រមាញ់​ផងដែរ ។​

 

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃកើតហេតុ ថ្ងៃទី​១២ កញ្ញា ២០១៣ ជន​ម្នាក់នេះ និង​បក្ខពួក​ម្នាក់ទៀត បានធ្វើ​សកម្មភាព​លួច​ដោះ​គ្រឿងបន្លាស់​រថយន្ត​ដែលជា​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ មាន​ចំនួន​រាប់សិប​គ្រឿង​ដែល​មេព្រៃ​ស្នួល បាន​ចាប់​ឃាត់​រក្សាទុក​នៅក្នុង​ទីស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នូល ហើយ​នៅ​យប់​កើត​ហេ​តុ​​ជន​ម្នាក់នេះ និង​បក្ខពួក​បាននាំគ្នា​លួច​ដោះយក​ចង្កូត និង​តាប​ឡូ​រថយន្ត ដែល​រក្សាទុក​នៅក្នុង​សង្កាត់​មេព្រៃ​ស្នួល ។​

70703a32-feb9-41b8-9f8e-e6d708688517

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ និង​សាកសួរ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ចាត់វិធានការ​តាម​នីតិវិធី​បន្ត រីឯ​ជន​ជា​បក្ខពួក​ម្នាក់ទៀត ដែល​កំពុងតែ​រត់គេច​ខ្លួន គឺ​កម្លាំង​ន​គ​រ​បា​ល​បានកំណត់​លើ​មុខសញ្ញា​អស់ហើយ និង​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ផងដែរ ៕

 

Leave a Reply

(*) Required, Your email will not be published