នាង Miranda Kerr ឆ្លៀត​បញ្ចេញ​សុដន់ ក្នុង​ព្រឹ​តិ្ត​ការណ៍ Mademoiselle C

, , Leave a comment

​សហរដ្ឋអាមេរិក ៖ តាម​ប្រភពព័ត៌មាន​កម្សាន្ត​បរទេសមួយ​បាន​ប្រាប់​ឲ្យ​ដឹងថា នាង Miranda Kerr ជា​កំពូល​តារា​ម៉ូ​ដែល លំដាប់​ពិភពលោក បានបង្ហាញ​វត្តមាន ជាមួយ​រ៉ូ​ប​ពណ៌​ខ្មៅ ស្តែង​ខាងលើ​បញ្ចេញ​នូវ​សុដន់ ទាំង​គូ​របស់​នាង ក្នុង​ព្រឹ​តិ្ត​ការណ៍ Mademoiselle C នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ។​

Miranda-Kerr-1

​ក្នុង​ព្រឹ​តិ្ត​ការណ៍​នោះ​នាង Miranda Kerr បញ្ចេញ​ភាព​សិច​ស៊ី​បំផុត គួរ​ឲ្យ​អារម្មណ៍​របស់ ទស្សនិកជន​ដែល​ចូលរួម ក្នុង​កម្ម​ពិធី​នេះ ដោយសារតែ​នាង​ស្លៀកពាក់ រ៉ូ​ប​ពណ៌​ខ្មៅ​ដោយ​នាង មិនបាន​ពាក់អាវ​ក្នុង​នោះទេ ហើយ​ចំណុច​ស្តែង​នៃ​រ៉ូ​ប​នេះ បាន​បញ្ចេញ​ក្បាល​សុដន់ ធ្វើ​ឲ្យ​ទស្សនិកជន ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

Miranda-Kerr-2

​តាម​ប្រភពព័ត៌មាន​ពី Forbes បាន​ប្រាប់​ឲ្យ​ដឹងថា នាង Miranda Kerr បាន​ចូលនិវត្តន៍​ពី​តារា​ម៉ូ​ដែល Victoria's Secret ក៏ដោយ ក៏​នាង​នៅមាន​តម្លៃ​ខ្លួន ថ្លៃ​បំផុត​ដែរ​។ នាង Miranda ជាប់​ឈ្មោះ ជាតា​រា​ម៉ូ​ដែល លំដាប់​លេខ ២ ពិភពលោក ដែល​រកបាន​ប្រាក់ចំណូល ៧.២ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៣ ៕

Miranda-Kerr-6 Miranda-Kerr-4  Miranda-Kerr-3  Miranda-Kerr-51

 

Leave a Reply

(*) Required, Your email will not be published