ក្មេងប្រុស​តូច​ម្នាក់​រអិល​ធ្លាក់ចូល​ក្នុង​អាង​បង្គន់ រុំ​ព័ទ្ធ​ទៅដោយ​លាមក​ពេញ​ខ្លួនប្រាណ​

, , Leave a comment

​ប្រទេស​ចិន ៖ ក្មេងប្រុស​អាយុ ១​ឆ្នាំ​៨​ខែ​ម្នាក់ បាន​រអិល​ធ្លាក់ចូល​ក្នុង​រណ្តៅ​ស្តុក​លាមក​បង្គន់​គួរ​ឲ្យ​អាសូរ​បំផុត បន្ទាប់ពី​ព្យាយាម​ប្រើប្រាស់​បង្គន់​សាធារណៈ​មួយ ។ ក្រុម​ពន្លត់អគ្គីភ័យត្រូវបាន​ហៅ​ឲ្យ​កាន់​កន្លែងកើតហេតុ ដើម្បី​ជួយ​រំដោះ​កូនតូច​រូបនេះ ខណៈ​វា​កំពុង​ប្រ​វេះ​ប្រវាស់​គ្រប់​ដណ្តប់​ដោយ​លាមក ពេញ​ខ្លួនប្រាណ នៅក្នុង​រណ្តៅ​បង្គន់​នោះ ស្ថិតនៅក្នុង​ទីក្រុង Yanji ភាគ​ខាងកើត នៃ​ប្រទេស​ចិន ។​

115813913n_6   

​ក្មេងប្រុស​រូបនេះ បន្ទាប់ពី​បាន​ធ្លាក់ចូល​ភ្លាមៗ វា​បាន​ស្រែកយំ​ឮ​យ៉ាងខ្លាំង ខណៈ​កំពុង​ព្យាយាម​ប្រ​វេះ​ប្រវាស់​បម្រាស់​ខ្លួន​ចេញ ពី​កាកសំណល់​លាមក​ដ៏​ស្អុយគគ្រុក​ទាំងនោះ ។ នៅក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ដាច់ដោយឡែក​មួយ ក្នុង​នោះគេ​បានឃើញ​ម្តាយ​របស់​ក្មេង​នេះ បាន​កាន់​រនាស់​បោស​សំរាម​មួយ ដាក់ចូល​ទៅកាន់​កូន​របស់​នាង ដើម្បី​ឲ្យ​វា​ចាប់​កាន់ និង​អាច​រក្សា​ក្បាល​ផុតពី​ទឹក​លាមក ។​

115813913n_4

ដោយឡែក​ពីនេះ អ្នក​ពន្លត់អគ្គីភ័យ​ម្នាក់ ត្រូវ​ចូលខ្លួន​របស់គាត់ តាម​ប្រហោង​ដ៏​តូច​មួយ​នៃ​អាង​បង្អន់ ដោយ​ពាក់​ម៉ាស់​សម្រាប់​ដកដង្ហើម ដើម្បី​ទៅលើ​កកូន​តូច​រងគ្រោះ​រូបនោះ និង​បាន​នាំយក​វា​មក​ឡើងលើ​គោក​វិញ​ដោយ​សុវត្ថិភាព ។​

9e5650277c2aeaaf90f9ac772c2f3889_M

បន្ទាប់មក ក្មេងប្រុស​តូច​នេះ ក៏ត្រូវ​បាន​លើក​ទៅ​ដាក់​នៅលើ​ដងផ្លូវ ដើម្បី​លាង​សម្អាតខ្លួន​ប្រាណ​របស់​វា ដែល​ប្រឡាក់​ប្រឡូក​សុទ្ធតែ​កាកសំណល់​លាមក គួរ​ឲ្យ​ខ្ពើមរអើម​បំផុត មុនពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។ ម្តាយ​ដែល​រំជួលចិត្ត​យ៉ាងខ្លាំង បាន​ប្រញាប់​ប្រ​ញល់​លាង​សម្អាត​កាកសំណល់​ដ៏​កខ្វក់​ទាំងនោះ ចេញពី​រន្ធត់​ច្រមុះ​, ភ្នែក និង​មាត់​កូនប្រុស​របស់​នាង នៅលើ​ចិញ្ចើមផ្លូវ មុនពេល​ប្រគល់​ឲ្យ​គ្រូពេទ្យ​ពិនិត្យ ។​

115813913n_5

​ក្រៅពី​មាន​អារម្មណ៍ ខ្វាយខ្វល់ នូវ​អ្វីៗ​ដែល​អាច​ឆ្លង​រោគ​នោះ គ្រូពេទ្យ​បានបញ្ជាក់​ថា ក្មេង​រូបនេះ មិន​ទទួលរង​របួស​ណាមួយ​ទេ ក្រោយពេល​វិនិច្ឆ័យ​រក​រោគសញ្ញា ៕

115813913n_3

 

Leave a Reply

(*) Required, Your email will not be published