ការធ្វេសប្រហែស បណ្តាល​ឲ្យ​ក្មេងស្រី​អាយុ ៣ ឆ្នាំ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅក្នុង​រថយន្ត​បឺស​ចាក់សោរ​ជិត

, , Leave a comment

​ប្រទេស​ចិន ៖ យោងតាម​សារព័ត៌មាន​ចិន​ចុះផ្សាយ​ថ្ងៃទី​១៣ កញ្ញា នេះ​បាន​ឲ្យ​ដឹ​ថា កុមារី​អាយុ ៣ ឆ្នាំ​ម្នាក់ រស់នៅក្នុង​ខេត្ត Guandong ភាគខាងត្បូង​នៃ​ប្រទេស​ចិន បាន​ថប់ដង្ហើម​ស្លាប់​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត កាលពី​ថ្ងៃទី​ពុធ ទី​១១ ខែកញ្ញា ឆ្នាំ​២០១៣ បន្ទាប់ពី​ការធ្វេសប្រហែស​របស់​អ្នកបើកបរ​ដោយ​ចាក់​ជាប់​នៅ​ខាងក្នុង​រថយន្ត​បឺស​ដឹកជញ្ជូន​សាលា​មេ​ត្តេ​យ្យ​១​គ្រឿង អស់​រយៈពេល ៨ ម៉ោង ។​

130913133173481

​ក្មេងស្រី​រងគ្រោះ​រូបនោះ​មានឈ្មោះ Zhong Miaolin បាន​ឡើង​ជិះ​រថយន្ត​បឺស​នោះ នៅវេលា​ម៉ោង ៨ និង ១៥ នាទី​ព្រឹក​ថ្ងៃ​ពុធ នៅក្នុង​ទីក្រុង Yingde ។ នាង​តូច​ត្រូវបាន​រកឃើញ​ស្លាប់ នៅ​ខាងក្នុង​រថយន្ត​បឺស​នោះ នៅវេលា​ម៉ោង​ប្រមាណ​ជា ៣ និង ៤០ នាទី​ល្ងាច ដោយ​អ្នកបើកបរ ដែល​ត្រូវបាន​គិតថា នាង​បាន​ស្លាប់​យ៉ាងតិច ៨ ម៉ោង បន្ទាប់ពី​នាង​ឡើង​ជិះ​រថយន្ត​នោះ ។​

W020130913478826349328

តាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ របស់​ប៉ូលីស បាន​ឲ្យ​ដឹងថា Zhong បាន​ស្លាប់​ដោយសារ​ថប់ដង្ហើម នៅក្នុង​រថយន្ត​ដែល​បាន​ចាក់សោរ​ជិត​នោះ​ប្រាកដ​មែន ។ សូមបញ្ជាក់ថា បរិយាកាស​នៅ​ថ្ងៃ​ពុធ​នោះដែរ ឃើញថា​សីតុណ្ហភាព​ឈានដល់​កម្រិត ៣៥ អង្សារ​សេ នៅក្នុង​ទីក្រុង​នោះ ។ អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើនេះ ដែល​គេ​ស្គាល់​ត្រកូល​មានឈ្មោះ Deng បាន​និយាយថា គាត់​បាន​គិតថា ក្មេងៗ​ទាំងអស់ ដែល​គាត់​ដឹកជញ្ជូន​មកពី​តាម​ផ្ទះ​និ​មួយៗ បាន​ចាក​ចេញពី​ខាង​ក​ក្នុង​រថយន្ត​អស់ហើយ ។ ចំណែក​គ្រូ​ម្នាក់ទៀត ដែល​ធ្វើដំណើរ​ជាមួយ​រថយន្ត​នេះដែរ ក៏​ធ្វេសប្រហែស មិនបាន​កត់សម្គាល់​ទៅលើ Zhong ដែល​កំពុង​នៅតែ​ស្ថិតនៅក្នុង​រថយន្ត​នេះ​ថែមទៀត ។

W020130913482819562233

ទោះជា យ៉ាងណាក៏ដោយ អ្នកបើកបរ​រថយន្ត​ម្នាក់ និង​គ្រូ​ម្នាក់ទៀត ដែល​ធ្វើដំណើរ​ជាមួយ​ពួក​កូនសិស្ស តាមរយៈ​រថយន្ត​នេះ ត្រូវបាន​ចាប់ខ្លួន ហើយ​សាលា​មេ​តេ្ត​យ្យ​នេះ ក៏​ត្រូវបាន​បិទទ្វា​ផងដែរ ។

W020130913478826081734

ហេតុការណ៍ នេះ បាន​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ក្មេងប្រុស​អាយុ ៣ ឆ្នាំ​ម្នាក់ រស់នៅក្នុង​ខេត្ត Henan ភាគ​កណ្តាល​នៃ​ប្រទេស​ចិន បាន​ស្លាប់​កាលពី​ខែ​មុននេះ បន្ទាប់ពី​ត្រូវបាន​ជាប់គាំង​នៅ​ខាងក្នុង​រថយន្ត​មេ​ត្តេ​យ្យ​ចាក់សោរ​ជិត ក្នុង​រយៈពេល​ដូចគ្នានេះ ហើយ​អ្នកបើកបរ​ម្នាក់ និង​បុគ្គលិក​សាលា ៣ នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន ។​

W020130913478825657282

យ៉ាងណាមិញ កំហុស​ទាំងនេះ ក៏​អាច​ស្តីបន្ទោស ចំពោះ​គ្រូ​ទទួលបន្ទុក​ថ្នាក់​ផងដែរ ព្រោះថា ពួកគេ​មិនបាន​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង ឬ ឃ្លាំមើល​ពី​វត្តមាន​របស់​កូនសិស្ស​របស់ខ្លួន ដែល​យ៉ាងណាៗ ក៏​អាច​រាយការណ៍​ទៅកាន់​ផ្នែក​គ្រប់គ្រង​សិស្ស ដើម្បី​ទំនាក់ទំនង​ទៅកាន់​អាណាព្យាបាល​សិស្ស នៅពេល​បាត់​ខ្លួន​ពួកគេ​នោះ ៕

 

Leave a Reply

(*) Required, Your email will not be published