លោក នូវ ដា​រ៉ា ជា​មេ​នគរបាល​សេដ្ឋកិច្ច​ទិញ​ឈ្មោះ​និង​រត់​ការឡើង​តំណែង​ប្រើ​ស្បែក​ប៉ូលីស​ប្រមូល​លុយ ពី​ជំនួញ​ឈើ​ខុសច្បាប់​និង​ទំនិញ គេចពន្ធ​

, , Leave a comment

​ខេត្តរតនគិរី  ៖  ច្រើន​ឆ្នាំ​មកហើយ ដែល​លោក នូវ ដា​រ៉ា ឈ្មោះ ដើម​គឺ ឡុ​ក ឈុន បាន​ទិញ​ឈ្មោះ​គេ​ចូល​បម្រើ​ក្របខ័ណ្ឌ​នគរបាល កាលពី​ឆ្នាំ​១៩៩៣ រហូត​ប៉ែង​ជើង​មេ​ខ្លួនឯង ឡើង​ធ្វើជា​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ហើយ​លោក នូវ ដា​រ៉ា មាន​ជំនាញ​ប្រមូល​លុយ​ពីបទ​ល្មើស​សេដ្ឋកិច្ច យកទៅ​បង់​ជូន​ស្នងការ​​រង​ទទួល​ផែន មិនដែល​ខ្វះចន្លោះ ទើប​លោក នូវ ដា​រ៉ា ក្លាយជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ​ដែល​ថ្នាក់ដឹកនាំ​ស្នងការ​នគរបាល​ខេត្តរតនគិរី ត្រូវការ​ទាំង​ការងារ​ជំនាញ​និង​ការងារ​សេដ្ឋកិច្ច​។​

​កាលពី​ជំនាន់​លោក ស៊ីន សុខន ធ្វើជា​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី មិនសូវមាន​ភាពអនាធិបតេយ្យ​នៃ​ការដាក់​ប៉ុស្តិ៍​ជជុះ​គាប​ជំរិត​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ឲ្យ​បង់លុយ​តាមតែ​អំពើ​ចិត្ត​នោះទេ ហើយ​ក្រោយមក​ដោយសារ តែ​លោក ស៊ីន សុខន រវល់​ការងារ​ផ្សេង​ច្រើនពេក គាត់​បាន​ផ្ទេរសិទ្ធិ​ឲ្យ​លោក ងិន អូន ឡើង​ធ្វើជា​ប្រធានស្តីទី ទើប​លោក នូវ ដា​រ៉ា រត់​រក​ខ្សែ​ទុយោ​ឡើង​ធ្វើជា ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ជំនួស​លោក ស៊ីន សុខន។ រឿងហេតុ​ដែល​លោក នូវ ដា​រ៉ា អាច​រត់​ការឡើង​ធ្វើជា​នាយការិយាល័យ​តាមរយៈ​ការ​ប៉ែង​ជើង​លោក ស៊ីន សុខន ជា​មេ​កើយ​របស់ខ្លួន​បានសម្រេច​នោះ ក៏​ដោយសារតែ​លោក នូវ ដា​រ៉ា ពូកែ​ប្រមូល​លុយ​ពីបទ​ល្មើ​សេដ្ឋកិច្ច​យកទៅ​បង់​ជូន​លោក​ស្នងការរង​ទទួលបន្ទុក​ផងដែរ ។​

 

​មន្ត្រី​តូចតាច​ជាច្រើន​បាន​បញ្ជាក់ថា ចាប់តាំងពី​ឡើង​តំណែង​ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រួចមក លោក នូវ ដា​រ៉ា ចាប់ផ្តើម​បញ្ចេញ​ឥទ្ធិពល​របស់ខ្លួន តាមរយៈ​ការចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​និង​អ្នករកស៊ី​ដឹកជញ្ជូន​សត្វព្រៃ​យ៉ាង​អនាធិបតេយ្យ​បំផុត​។ មន្ត្រី​មួយចំនួនទៀត​ត្រូវបាន​លោក នូវ ដា​រ៉ា បញ្ជូន​ឲ្យ​ទៅ​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ដងផ្លូវ​ដើម្បី​រាប់​ក្បាល​ឡាន​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំង​តូច​ទាំង​ធំ​ឲ្យ​បង់លុយ​ទៅ​តាមតែ​ទំនើងចិត្ត​របស់​ពួកគេ គ្មាន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់ ឬ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ម្តងណា​ឡើយ ហើយ​ក្នុងចំណោម​មន្ត្រី​ប្រមាណ​២០​នាក់ ក្នុង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​លោក នូវ ដា​រ៉ា បាន​ចាត់តាំង​ប្រើប្រាស់​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ឲ្យ​ចុះ​ប្រមូល​លុយ​ចំនួន​៣​នាក់​ប៉ុណ្ណោះ​។​

 

​មន្ត្រីនគរបាល​ដែល​ពូកែ​រកលុយ​យកទៅ​បង់​ជូន​លោក នូវ ដា​រ៉ា ទទួលបាន​សិទ្ធិអំណាច​ធំធេង​ក្នុង​ការចុះ​ប្រមូល​លុយ​ពី​ឡាន​ដឹកឈើ​ខុសច្បាប់ ដូចជា​ប្រភេទ​រថយន្ត​តូចៗ​ត្រូវ​បង់លុយ​ចាប់ពី ៥០​ទៅ​១០០​ដុល្លារ​អាមេរិក គេ​គិត​ទៅតាម​ចំនួន​ឈើ​ជាក់ស្តែង ហើយ​បើ​មិន​បង់លុយ​ទេ ត្រូវ​លោក នូវ ដា​រ៉ា ចេញ​បញ្ជា​ឲ្យ​ចាប់​យកទៅ​ការិយាល័យ​ដើម្បី​កោសរូស​បង្ខំ​ឲ្យ​បង់លុយ ១​គុណ​ជា​៣​។ បើ​និយាយ​ពី​រថយន្ត​ដឹកជញ្ជូន​ឈើ​ធំៗ​វិញ ត្រូវ​នគរបាល​សេដ្ឋកិច្ច​របស់លោក នូវ ដា​រ៉ា បង្ខំ​ឲ្យ​បង់លុយ​ចាប់ពី ៥០០​ដល់​១០០០​ដុល្លារ​អាមេរិក អាស្រ័យទៅលើ​ទំហំ​នៃ​ការដឹកជញ្ជូន​ឈើ​ដែល​សូម្បីតែ​ឡាន​ដឹកឈើ​របស់​ក្រុមហ៊ុន ទ្រី ភាព ចេញពី​ខេត្តរតនគិរី​ទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ ក្នុង​មួយខែ​៤​ទៅ​៥​ជើង​ជា​ទៀងទាត់ ក៏​នគរបាល​សេដ្ឋកិច្ច​របស់លោក នូវ ដា​រ៉ា ហ៊ាន​សុំ​លុយ​ថ្លៃ​បាយ​គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ​។

 

​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​មួយចំនួនទៀត​បាន​រអ៊ូ​រទាំ​ថា ក្នុង​ខេត្តរតនគិរី លោក នូវ ដា​រ៉ា បាន​ពង្រាយ​កូនចៅ​របស់ខ្លួន​ឲ្យ​ចុះទៅ​ឈរជើង​តាម​ចំណុច​សំខាន់ៗ​ជាច្រើន​កន្លែង ហើយ​ពេលខ្លះ​រថយន្ត​ដឹកឈើ​មួយគ្រឿង​ត្រូវ​ចូល​បង់លុយ​ឲ្យ​ប៉ុស្តិ៍​ជជុះ​របស់លោក នូវ ដា​រ៉ា ដល់​ទៅ​២​កន្លែង​ឯណោះ គ្មាន​ការយោគយល់​អ្វី​ឡើយ​។ ចំពោះ​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ ឬ​ដេប៉ូ​លក់​ឈើ​នៅ​ទូទាំង​ខេត្តរតនគិរី ត្រូវបាន​មន្ត្រី​របស់លោក នូវ ដា​រ៉ា ចុះ​ប្រមូល​លុយ​ក្នុង​មួយកន្លែង​ចាប់ពី ២៥០​ដុល្លារ ទៅ​៥០០​ដុល្លារ​អាមេរិក អាស្រ័យទៅលើ​រូបភាព​នៃ​ទីតាំង​សិប្បកម្ម​ទាំងនោះ​តូច​ឬ​ធំ​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ឬ​ស្របច្បាប់ ហើយ​ទីតាំង​សិប្បកម្ម​រាប់សិប​កន្លែង​នៅក្នុង​ខេត្តរតនគិរី សុទ្ធតែ​ជាប់​កាតព្វកិច្ច​បង់​ខែ​៕

hgh

 

Leave a Reply

(*) Required, Your email will not be published