រថយន្ដ​កាមរី​បាន​បុក​រថយន្ដ​ប៉ា​ហ្សេ​រ៉ូ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស ៣ នាក់​រងរបួស​ធ្ងន់ និង​ស្រាល​

, , Leave a comment

​ខេត្ដ​ប៉ៃលិន ៖ យ៉ាងហោចណាស់​មនុស្ស ៣ នាក់​បាន​ទទួលរងរ​បួស​ធ្ងន់ និង​ស្រាល ខណៈដែល​រថយន្ដ​កាម​រី​បាន​បុក​រថយន្ដ​ប៉ា​ហ្សេ​រ៉ូ​ពេញទំហឹង​។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅវេលា​ម៉ោង ២ និង ៥០នាទី​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវជាតិ លេខ​៥៧​ចំណុច​ខាងកើត​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុង​-​ខេត្ដ​ប៉ៃលិន ។​

sss-(1)(8)

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ដ​បង្ក​បាន​ដឹក អ្នកដំណើរ​៦​នាក់ ហើយ​ពេល​ទៅបុក​គូទ រថយន្ដ​ប៉ា​ហ្សេ​រ៉ូ​បង្ក​ឱ្យ​អ្នកដំណើរ​៣​នាក់ ។​ ​រថយន្ដ​ដែល​បង្ក​ម៉ាក​កាមរី គូទ​ហើម ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក លេខ​បន្ទាយមានជ័យ 2A-1855 ។​ចំណែក​រថយន្ដ​ម៉ាក​ប៉ា​ហ្សេ​រ៉ូ​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ ភ្នំពេញ​2O-2120 ។​

 

​ក្រោយ​កើតហេតុ​រថយន្ដ​ទាំង​២​គ្រឿង ត្រូវបាន​យកមក​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ដ​ប៉ៃលិន​ដើម្បី​ដោះស្រាយ ៕

 

Leave a Reply

(*) Required, Your email will not be published