ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ពីរ​នាក់ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ​

, , Leave a comment

​ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់ រួមជាមួយ​ថ្នាំញៀន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​កោះធំ​ឃាត់ខ្លួន​នៅ​ចំណុច​លើ​ស្ពាន​ព្រែក​វត្ត ស្ថិត​ក្នុងភូមិ​កោះទៀវ​(​ខ​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ២ និង ២០ នាទី រសៀល ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣ ខណៈដែល​ជនសង្ស័យ​ទាំងនេះ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​គ្នា​២​នាក់​ទី​១-​ឈ្មោះ ង្វៀង ង៉ុ​ក​ដាក អាយុ​១៦​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​លេខ​៧ សង្កាត់​ភឿង​ចូ​វ​កូ​អា ក្រុង​ចូ​វ​ដុក ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម  និង​ទី​២-​ឈ្មោះ  យ៉ាង ថា​ន់​ហ៊ួ អាយុ​១៦​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ប៊ិន​យី ឃុំ​ឡុង​ប៊ិន ស្រុក​អ៊ាង​ភូ ខេត្ត​អា​នង​យ៉ាង ប្រទេស​វៀតណាម ។ ការឃាត់ខ្លួន​នេះ​នៅពេលដែល​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខៀវ ពាក់​ស្លា​លេខ​ប្រទេស​វៀតណាម 67H 48667 កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​។

aaaaa

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពី​ការឃាត់ខ្លួន​នគរបាល​បានធ្វើ​ការដកហូត​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយកញ្ចប់ មធ្យោបាយ​ជិះ​ធ្វើ មួយគ្រឿង​ផងដែរ ។​

 

​ក្រោយពី​រកឃើញ​មាន​វត្ថុតាង​រួចមក កម្លាំង​នគរបាល​បានធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ បច្ចុប្បន្ន​កម្លាំង​នករបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​បន្ថែម ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាមច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published