សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​ស្ថាប័ន​កំពូល​មួយ ដែល​ដោះស្រាយ​វិវាទ​នៃ​ភាពចម្រូងចម្រាស​រវាង​គណបក្ស​ទាំងពីរ​ដែល​ឈ្នះឆ្នោត​នៅ កាលពី​ព្រឹក​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៣ ម្សិលមិញ​នេះ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា​ខ្លួន​នឹងដាក់​ទោសទណ្ឌ​ចំពោះ​ជន​ណា​ដែល​មិន​គោរព​តាម​សេចក្តីសម្រេច​របស់ ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​។34709432

 

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ បានបញ្ជាក់​ត្រង់ចំណុច​សំខាន់​ថា “​ជន​ណា​ដែល​មិន​គោរព​តាម​សេចក្តី​ស​ម្រេ​ច​​​រ​ប​ស់​​ក្រុ​ម​ប្រឹ​ក្សាធ​ម្មនុ​ញ្ញ ​ឬ​​រា​រាំង​​​ដល់​​​ប្រតិ​បត្តិ​កា​រ​​​រប​ស់​​​ក្រុ​ម​ប្រឹ​ក្សា​ធ​ម្ម​នុ​ញ្ញ ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ ខែ​ដល់ ១​ឆ្នាំ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ដប់​ម៉ឺន​( ១០០ ០០០) រៀល ដល់ ហុកសិប​ម៉ឺន ( ៦០០ ០០០) រៀល ឬ​ផ្តន្ទាទោស​ណាមួយ​ក្នុងចំណោម​ទោស​ទាំងពីរ​”​។​

 

 

​ក្រុមប្រឹក្សាធម្មនុញ្ញ​បានបញ្ជាក់​សារជាថ្មី​ថា ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ពិនិត្យ និង​សម្រេច​លើ​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ បាន​ចប់សព្វគ្រប់​អស់ហើយ​កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៣៕

 

 

Leave a Reply

(*) Required, Your email will not be published