ប្រទះឃើញ​គ្រាប់បែក នៅ​កណ្តាល​ក្រុង​សៀមរាប​-​អង្គរ​

, , Leave a comment

​ខេត្ដ​សៀមរាប ៖ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​កណ្តាល​ក្រុង​សៀមរាប ខណៈដែល​គេ​បាន​ប្រទះ ឃើញ​គ្រាប់បែក​ចាស់​មួយ​គ្រាប់​ដែល​ស្ថិតនៅ​ក្បែរ​របង​វត្ត​កុង​ម៉ុ​ច ចម្ងាយ​ប្រមាន​ជា ៥០ ម៉ែត្រ​ពី​វេទិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ។ ហេតុការណ៍​ប្រទះឃើញ​អាវុធជាតិផ្ទុះ​នៅ​កណ្ដាល​ក្រុង​សៀមរាប រហូត​មាន​ប្រជាពលរដ្ឋ មក​ចោមរោម​មើល​ជាច្រើន​កុះករ​នេះ កើតឡើង​នៅ​ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់ កាលពី​ថ្ងៃទី​១២​ខែសីហា ឆ្នាំ​២០១៣​នេះ ស្ថិតនៅត្រង់​ចំណុច​មុខ​វត្ដ​កុង​ម៉ុ​ច ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ។​

image

​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្ដ​សៀមរាប មានបាន​ឲ្យ​ដឹងថា បន្ទាប់ ពី​មាន​សេចក្ដី​រាយ​ការ​ណ៏​ពី​ពី​ពលរដ្ឋ កម្លាំង​សមត្ថកិច្ច បានមក​ពិនិត្យ​ភ្លាមៗ ។ លោក​បន្ដទៀតថា តាម​ការត្រួតពិនិត្យ​ទៅ  គ្រប់​បែក​នោះ ជា​គ្រាប់​ចាស់ ដោយ​តាម​អាចម៍ដី ដែល​គ្រឿងចក្រ​ស្ដារ​ដងស្ទឹង​សៀមរាប​កន្លង ។ ប៉ុន្ដែ​លោក​មិនបាន​ស្គាល់​ថា គ្រប់​នោះ​ប្រភេទ​អី និង​ផលិត​នៅ​ប្រទេស​ណាមួយ​ទេ ។ លោក  បន្ថែមថា បន្ទាប់ពី​ពិនិត្យ​រួចហើយ ក៏​ប្រគល់​ឲ្យ​ខាង​មន្ដ្រី​ជំនាញ​ស៊ីម៉ាក់​បាន​យកទៅ​កំទេចចោល​ហើយ កាលពី​ម្សិលមិញ​។​

7

​ទោះជា​យ៉ាងណា ការប្រទះឃើញ​អាវុធជាតិផ្ទុះ​នោះ មិនបាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ដោយ​គ្រាន់​នាំគ្នា​ចោមរោម​មើល​ប៉ុណ្ណោះ ៕

 

Leave a Reply

(*) Required, Your email will not be published