ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​គំរប​លូទឹក បាន​ដួល​ម៉ូតូ បាក់ក​ស្លាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ក្នុង​គ្រោះថ្នាក់​ចរាច​ណ៍​មួយ កាលពី​វេលា​ម៉ោង ១​និង​១៥​នាទី យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​ទួលគោកសង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សកែវ ខណៈ​នារី​រងគ្រោះ​រូបនេះ​បាន​បើក​ម៉ូតូ​របស់ខ្លួន​ម៉ាក​ស្តុ​ប​ពី​ទៅបុក​គំរប​លូទឹក ។​

a1(77)

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ សុខ លី​តា អាយុ​២១​ឆ្នាំ បាន​បើក​ម៉ូតូ​តែម្នាក់ឯង ដោយ​ល្បឿន​លឿន ហើយក៏​ជ្រុល​ទៅបុក​គំរប​លូទឹក បាន​ដួល​ម៉ូតូ បាក់ក​ស្លាប់​តែម្តងទៅ ។ ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច យកទៅ​តម្កល់ទុក​នៅ​វត្ត​ញាណ​រង្សី ដើម្បី​រង់ចាំ​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពៃ​ណី​៕

 

Leave a Reply

(*) Required, Your email will not be published