ចេញពី​ផឹកស៊ី ជិះ​ទៅបុក​ទ្វារផ្ទះ របួសធ្ងន់ ៣ នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​បុរស ៣ បាន​រងរបួស​ធ្ងន់ ពេលដែល​ចេញពី​ផឹកស៊ី ហើយ​ជ្រុល​ទៅបុក​ទ្វារផ្ទះ ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម៉ោង​២​និង​២៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៣ តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ កែង​ផ្លូវ​១០៨៩ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​

103_8297

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន ៣ នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BJ-5423 ក្នុងទិសដៅ​ពី​លិចទៅ​កើត តាមផ្លូវ​លេខ​១០៨៩ យ៉ាង​លឿន លុះ​ពេលទៅដល់​ផ្លូវកែង បត់​មិនទាន់​ក៏​ជ្រុល​ទៅបុក​ទ្វារផ្ទះ បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​ទាំង​៣​នាក់ ។ ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​បាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​ផងដែរ ។​

 

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ន​បានធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

 

Leave a Reply

(*) Required, Your email will not be published