ជិះ​គេច​ជង្ហុគ ត្រូវ​រថយន្ត​ដឹកទំនិញ​ប្រភេទ​យី​ឌុប​របស់​ក្រុមហ៊ុន SL របួសធ្ងន់​ពីរ​អ្នក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្នុង​គ្រោះ​ចរាចរណ៍​មួយ​បណ្តាល​ឲ្យ​បុរស​ពីរ​នាក់ ទទួលរង​របួសធ្ងន់ ពេលដែល​រថយន្ត​ដឹកទំនិញ​ប្រភេទ​យី​ឌុប​របស់​ក្រុមហ៊ុន SL បាន​បើក​មក​កៀរ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើត​កាលពី​វេលា​ម៉ោង​១៨​និង​៥០​នាទី ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំ ណុ​ច​ខាងត្បូង​ស្ពាន​ព្រែក​ជ្រៃ តាម​បណ្តោយ​ផ្លូវ​២១៧ ស្ថិតក្នុង​ភូមិ​ព្រៃ​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

p1110417

​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU-3871​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ផ្លូវ​២១៧ ។ លុះ​មកដល់​ចំ​ណុ​ត​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​បាន​ជិះ​គេច​ជង្ហុគ គាប់​ជួន​រថយន្ត​បង្កហេតុ​ដែល​បើក​មកពី​ទិស​ខាងត្បូង ក៏​ប៉ះ​និង​កាង​ចំហៀង​នៃ​រថយន្ត​ដួល​បោក​ទៅ​និង​ថ្នល់​តែម្តងទៅ ។ ចំណែក​រថយន្ត​បង្កហេតុ​ម៉ាក​IZUZU ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-9700 បើកបរ​ដោយ​ឈ្មោះ​ភឿ​ត ខេមរិន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។​

 

​ប្រភពពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​អ៊ុំ វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មាន ទីលំនៅ​ភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ (​ជា​អ្នក​ឌុប​) និង​ជនរងគ្រោះ ម្នាក់ទៀត​មានឈ្មោះ​ថន វុទ្ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់់ដេរ មាន​ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។ ពេល​ឃើញ​ហេតុការណ៍​ដូចនេះ​រថយន្ត​បង្កហេតុ​នោះ​អត់​ឈប់​ទេ បែរជា​បន្តទៅ​ជើង​ទៀត តែ​សមត្ថកិច្ច បាន​ដេញ​ស្ទាក់​ចាប់បាន​នៅមុខ​ផ្លូវ​ចូល​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​។​

p1110424

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច បាន​ទំនាក់ទំនង​រថយន្ត​សង្គ្រោះ​ឲ្យ​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ។ ចំណែក​សមត្ថកិច្ចបានធ្វើការ​វាស់វែង​ក​ន្លែ​ង​កើតហេតុ និង​នាំយក​រថយន្ត​មករ​ក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ​ជា​ក្រោយ​៕

 

Leave a Reply

(*) Required, Your email will not be published