បុរស​ម្នាក់​បាន​ស្លាប់ ខណៈដែល​រថយន្ត​ហើយ​បើក​គេច​ដោយ​សុវត្ថិភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ហេតុ​កើត​យ៉ាង​អាណោចអាធ័ម ខណៈដែល​រថយន្តបុក​ពីក្រោយ ។ ហេ​តុ​កា​រណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៧ និង ៤០ នាទី​យប់​ថ្ងៃទី​១១ ខែ កញ្ញា ឆ្នាំ​២០១៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ មុខ​វត្ត​ចំប៉ា ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ ។​

a1

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​វីវ៉ា​សូ​ហ្គុ​ន ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កណ្តាល 1F 3653 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ដែលជា​កន្លែង​ងងឹត​នោះ រថយន្ត​បង្ក​ជិះ​យ៉ាង​លឿន ហើយ​បាន​ជ្រុល​ទៅបុក ពីក្រោយ​បណ្តាល​ឲ្យ​អ្នកបើកបរ​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវស្លាប់​នៅ​កន្លែងកើតហេតុ ។ ចំណែក​រថយន្ត​បង្ក​ឃើញ​ហេតុការណ៍​ដូចនេះ បាន​បើក​រត់គេច​បាត់ស្រមោល​តែម្តង​។​

 

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បានធ្វើការ​វាស់វែង និង​ស្វែងរក​ក្រុមគ្រួសារ​សព ដើម្បី​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

 

Leave a Reply

(*) Required, Your email will not be published