និស្សិត​ពេទ្យ​ពីរ​នាក់​រងរបួស​ធ្ងន់ និង​ស្រាល ខណៈ ដែល​រថយន្ត​ម៉ែ​ក​សឺ​បុក​ពីក្រោយ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​និស្សិត​ពេទ្យ ២ នាក់​រងរបួស​ធ្ងន់ និង​ស្រាល ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ហើយ​ត្រូវ​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​បើក​បុក​ពីក្រោយ ដួល​បោក​ក្បាល​នឹង​ថ្នល់ កាល​វេលា​ម៉ោង ១២​និង​៥៥​នាទី​រសៀល ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវ​លេខ​២៧១ ជិត​ស្ថានីយ៍​បូមទឹក​ស្អុយ បឹងត្របែក ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​ ​ជនរងគ្រោះ​ទាំងពីរ​មានឈ្មោះ បុប្ផា អាយុ ១៩ ឆ្នាំ រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​ឈ្មោះ ចាន់ ដាវី អាយុ ២០ ឆ្នាំ រងរបួស​ស្រាល អ្នក​ទាំងពីរ​ស្នាក់​នៅផ្ទះ​ជួល ម្តុំ​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មាន​ស្រុកកំណើត នៅ​ខេត្តបន្ទាយមានជ័យ ។​

photo-1(55)

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AR-7254 ឌុប​គ្នា​ពីរ​នាក់​លើ​កំណាត់​ផ្លូវ​លេខ ២១៧ ក្នុង​ទិស​ពី​លិចទៅ​កើត ។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ឃើញ​រថយន្ត​បង្ក​ម៉ាក​សឺ​ដេ​ស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-2876 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ដោយ​ល្បឿន​យ៉ាង ហើយ​បត់​ឆ្វេង ក្នុង​បំណង​បក​ក្រោយ ក៏ត្រូវ​បុក​ម៉ូតូ​ជនរងគ្រោះ បណ្តាល​ដេក​ដួល​លើ​ថ្នល់​រងរបួស​បែកក្បាល និង​រលាត់​ដៃជើង​តែម្តង ។​

photo-4(30)

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច បាន​ចុះ​ទៅដល់​ធ្វើការ​វាស់វែង និង​ហៅ​រថយន្ត​សង្គ្រោះ ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន នគរបាល​ចរាចរណ៍​នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​ជា​ក្រោយ ៕

 

Leave a Reply

(*) Required, Your email will not be published