នាវាចម្បាំង​អាមេរិក​បន្ត​ត្រៀម ជាស្រេច​សម្រាប់​ការវាយប្រហារ​យ៉ាង​សាហាវ​លើ​ស៊ី​រី

, , Leave a comment

​ប្រទេស​ស៊ី​រី​ ៖ កាលពី​ថ្ងៃទី ១១ ខែ កញ្ញា រដ្ឋមន្ត្រីក្រសួង​យោធា​ជើង​ទឹក​អាមេរិក Ray Mabus បាន​ឲ្យ​ដឹងថា បណ្តា​នាវាចម្បាំង​របស់​អាមេរិក នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ បន្ត​រក្សា​ស្ថានភាព​ត្រៀម​ជាស្រេច ដើម្បី “​វាយប្រហារ​យ៉ាង​សាហាវ​” ទៅលើ​របប​ស៊ី​រី ខណៈពេល​ទទួលបាន​ប​ទ​បញ្ជារ​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ។

super-hornet    

ទោះបីជា​ក្រុង​វ៉ាស៊ីនតោន ផ្អាក​ការវាយប្រហារ​យោធា ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ចុងក្រោយ​មួយ​ក្តី ក៏​ការលើកឡើង​របស់លោក Mabus បាន​រម្លឹក​ដាក់​តឿន​ថា គេ​នៅ​បន្ត​ត្រៀមប្រយុទ្ធ​ដោយ​រង់ចាំតែ​បញ្ជារ ហើយ​ពុំមាន​ការដកថយ​អ្វីមួយ​ឡើយ ។​

3-40

​លោក Mabus បាន​ថ្លែងថា ដូចជា​លោក​ប្រធានាធិបតី បាន​និយាយ​កាលពី​យប់មិញ នោះ​ការវាយលុក​នឹងមាន​គោលដៅ ដើម្បី​បន្ថយ​កម្លាំង​របស់លោក Assad ។ បានន័យថា កងកម្លាំង​ស្នូល​សម្រាប់​វាយប្រហារ​លើ​ស៊ី​រី ផ្អែក​សំខាន់​លើ​បណ្តា​កាំជ្រួច Tomahawk បាញ់​ចេញពី​នាវាចម្បាំង​ទាំងនោះ ។

6-17

ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន លោក Mabus ចាត់ទុកថា តួនាទី​របស់​យោធា​ជើង​ទឹក​អាមេរិក ក្នុងការ​ប៉ះទង្គិច​នៅ​ស៊ី​រី បានបង្ហាញ​ឲ្យ​ឃើញ​នូវ​សញ្ញា​ប្រតិបត្តិការ​ឆាប់រហ័ស​មួយ​របស់​ពួកគេ។ លោក​លើកឡើងថាៈ យើង​ពុំ​ចាំបាច់​បង្កើន​ចំនួន​ទ័ព​, យោធ​ភ័​ណ្ឌ និង​មិន​បង្កើន​ភាព​តានតឹង ។ យើង​មាន​ជម្រើស​ភ្លាមៗ ព្រោះ​យើង​មាន​វត្តមាន​ស្រាប់​នៅ​ទីនោះ ។​

249212913n_2

​យើង​បាន​ធានា​ជាមួយ​ដៃគូ​របស់​យើង ដែលមាន​វត្ត​មាននៅ​ទីនោះ ដោយ​រម្លឹក​ដល់​ជន​ណា​ចង់​បង្ក​អន្តរាយ​ដល់​ទឹកដី​នឹង​សម្ព័ន្ធ​របស់​យើង​ថា យើង​នៅ​ទីនោះ ។ វា​ជា​កម្លាំង​របស់​អាមេរិក​លើ​សមុទ្រ ៕

1-292-395-20

 

Leave a Reply

(*) Required, Your email will not be published