សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ចាប់រំលោភ​អនីតិជន បញ្ជូនទៅ​តុលាការ​

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​បានទទួល​ពាក្យបណ្តឹង​ករណី​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​១១​ឆ្នាំ​បាន សម្រេច​ចំនួន​៦​ដង កាលពី​វេលា​ម៉ោង​៩ និង​១៥ ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣ នៅផ្ទះ​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​បុស​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ គិ​ន ថា​ន អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក ឃុំ​បាទី ស្រុក​បាទី ខេត្តតាកែវ ។ បច្ចុប្បន្ន មក​រស់នៅ​ជាមួយ​ឪពុកម្តាយ​ចិញ្ចឹម​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ក្មេងស្រី​រងគ្រោះ​អាយុ​១១​ឆ្នាំ រស់នៅ​ផ្ទះ​ក្បែរ​ផ្ទះ​ជនសង្ស័យ ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​នេះ​គឺ​តាម​ពាក្យបណ្តឹង​របស់​ឪពុក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ទេព សា​ម៉ាច អាយុ ៤៧ ឆ្នាំ​មុខរបរ​កសិករ បានមក​ដាក់​ពា​ក្ស​ប្តឹង​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៣ ហើយ​កម្លាំង​របស់លោក បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ពិត​ជាមាន​ករណីនេះ​មែន លោក​ក៏បាន​សុំ​គោលការណ៍​ពី​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ។

 

​តាម​ការរៀប​រាប់រប​ស់​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះថា​ន បាន​ចាប់រំលោភ​នាង​បានសម្រេច​ចំនួន​៦​លើក ។ លើក​ទី​១ កាលពី​ម៉ោង​ប្រហែល ១ ថ្ងៃត្រង់ ក្នុង​ខែកក្កដា ឆ្នាំ​២០១១ ដោយ​មិន​ចាំ​ថ្ងៃ​ទេ នៅលើ​អង្រឹង​ក្រោមផ្ទះ ខណៈ​ឪពុកម្តាយ​នាង​ទៅ​ចំការ​បាត់អស់ ។ រំលង​បាន​ពីរ​បី​ថ្ងៃ​ក្រោយមក ពេលដែល​នាង​កំពុង​ដេកលក់​នៅលើ​ក​គ្រែ​មុខផ្ទះ​ជនសង្ស័យ​បាន​លើក​បី​នាង​ចូលមក​ក្នុងផ្ទះ​ដាក់​លើ​គ្រែ នាង​ក៏​ភ្ញាក់​ដឹងខ្លួន ហើយ​ជនសង្ស័យ​ក៏បាន​ចាប់រំលោភ​នាង​សម្រេច​ម្តងទៀត ។ ក្រោយមកទៀត​មិន​ចាំ​ថ្ងៃខែ​ទេ ជនសង្ស័យ​បាន​ចាប់រំលោភ​នាង​សម្រេច​បី​ដង​ទៀត ពេលដែល​នាង​នៅផ្ទះ​ម្នាក់ឯង ។ ចាប់ពី​ខែសីហា ឆ្នាំ​២០១១ ម្តាយ​នាង​បាន​នាំ​នាង​ទៅ​រស់នៅ​ក្រុងភ្នំពេញ រហូតដល់​ខែមិថុនា ឆ្នាំ​២០១២ ទើប​ឪពុក​នាង​ទៅយក​នាង​មក​ផ្ទះ​វិញ​។

 

​ក្មេងស្រី​រងគ្រោះ​បន្តថា លើកចុងក្រោយ​ដែល​ជនរងគ្រោះ​ចាប់រំលោភ​នាង​នៅវេលា​ម៉ោង​ប្រហែលជា ៥​ល្ងាច ក្នុង​ខែកក្កដា ឆ្នាំ​២០១៣ ខណៈ​នាង​កំពុង​ដេកលក់​នៅក្នុង​ផ្ទះ​ម្នាក់ឯង ។ រាល់​លើក​ដែល​ជនសង្ស័យ​ចាប់រំលោភ​នាង នាង​មិនបាន​និយាយប្រាប់​ឪពុកម្តាយ​ទេ ពី​ព្រោះតែ​ជនសង្ស័យ​បាន​គំរាម​បើ​ហ៊ាន​និយាយប្រាប់​ឪពុកម្តាយ គេ​នឹង​សម្លាប់​នាង​ចោល ។ ក្រោយមក​នាង​បាន​និយាយ​រឿង​ប្រាប់​ក្មេងៗ​គ្នាឯង​នៅក្បែរ​ផ្ទះ ទើប​ដឹង​ដល់​ឪពុកម្តាយ ហៅ​នាង​មក​សួរ​ទើប​នាង​ប្រាប់​ឈ្មោះ ថា​ន ពិតជា​បាន​ចាប់រំលោភ​នាង​ពិតមែន បន្ទាប់មក​ឪពុកម្តាយ​នាង​ក៏​ដាក់ពាក្យ​ប្តឹង​ឈ្មោះ ថា​ន តែម្តង​។​

02(13)

​ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារ​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​អាយុ​១១​ឆ្នាំ​ប្រាកដ​មែន  តែ​រំលោភ​សម្រេច​តែម្តង​ប៉ុណ្ណោះ​។ ទោះយ៉ាងណា​ក៏ដោយ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published