​រថយន្ត​ដឹកឈើ​ប្រណីត​របស់​ក្រុមហ៊ុន​ឧកញ៉ា លឹម ប៊ុណ្ណា បំផ្លាញ​ផ្លូវ​ស្ពាន​​ផ្លូវជាតិ​លេខ​៧ នៅ​ខេត្តក្រចេះ​ ដោយសារ​ដឹក​លើស​ទម្ងន់​

, , Leave a comment

​ខេត្តក្រចេះ ​៖ កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣​នេះ​វេលា​ម៉ោង​៧​ព្រឹក​ ​រថយន្ត​ដឹកឈើ​ប្រណីត​របស់​ក្រុមហ៊ុន​ឧកញ៉ា លឹម ប៊ុណ្ណា បាន​ជាប់ផុង​ប្រមាណ​ជាង ២ ​ម៉ោង នៅលើ​កំណាត់​ផ្លូវ​ជាតិ​​លេខ​៧ នៅមុខ​ប៉ុស្តិ៍នគរបាល​ឃុំ​ចង្ក្រង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​បន្ទាប់ពី​ជាប់ផុង​ជាង​២​ម៉ោង រថយន្ត​ខាងលើ ត្រូវ​ក្រុមហ៊ុន​ប្រើ​គ្រឿងចក្រ​អូស​ចេញ ហើយ​បន្តដំណើរ​ទៅមុខ​ដោយ​រលូន គ្មាន​សមត្ថកិច្ច​ណា​ធ្វើការ​ត្រួតពិនិត្យ​មូលហេតុ ដែល​ធ្វើ​ដែល​រថយន្ត​នេះ​ជាប់ផុង​លើផ្លូវ​ជាតិ​បែបនេះ​ទេ​។​

kratie (2) 

បើតាម​ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើបាន​ឲ្យ​ដឹងថា​ តាម​ការកំណត់​មេព្រៃ​ចេញ​លិខិត​ដឹកជញ្ជូនត្រឹមតែ​ ១៧ ​ម៉ែត្រគូប​តែប៉ុណ្ណោះ​ក្នុង​មួយ​រថយន្ត​ ។ ប៉ុន្តែតាម​ការសង្កេត​ជាក់ស្តែង ការដឹក​ជញ្ជូន​​ឈើ​ប្រណីត​សព្វជាពិសេស​របស់​ក្រុមហ៊ុន​ឧកញ៉ា លឹម ប៊ុណ្ណា មិនតិច​​ជាង​ ៤០ ​ម៉ែត្រគូប​ទេ​ ។​ ជាធម្មតា​ច្បាប់​បានកំណត់ឲ្យ​រថយន្ត​យី​ឌុប​ដឹកឈើ​មួយគ្រឿងផ្ទុក​បានតែ ១៤,៥​ម៉ែ​ត្រ​គូបប៉ុណ្ណោះ ហើយ​បូកសរុប​ជាមួយ​ទម្ងន់​រថយន្ត គឺមាន​ចំណុះ​ប្រមាណ ៣៥​ ទៅ ​៤០ ​ម៉ែត្រគូប​ដើម្បី​បង្ការ​កុំ​ឲ្យ​មានការ​ខូចខាត​ផ្លូវ​ស្ពាន​ ។

kratie (1)

ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​ឈ្មោះ​សាន ច​យ បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប ដឹកឈើ​ក្នុង​មួយគ្រឿង ផ្ទុក​ទម្ងន់​មិនតិចជាង ៣៥​ម៉ែត្រគូប ទៅ​៤០​ម៉ែត្រគូប​នោះទេ ដូច្នេះហើយ​បានជា​ផ្លូវ​ជាច្រើន​ខ្សែ នៅក្នុង​ស្រុក​អណ្តូង​មាស និង​ស្រុក​តា​វែង នៅ​ខេត្ត​រតនគីរី រាប់ទាំង​ស្ពានដែក​បា​ឡេ មួយចំនួន​ផងដែរ ត្រូវបាន​រថយន្ត​ដឹកឈើ ផ្ទុក​លើស​ទម្ងន់​របស់​លោក សាន ច​យ មេការ របស់​ក្រុមហ៊ុន​ឧកញ៉ា លឹម ប៊ុណ្ណា បំផ្លិចបំផ្លាញ​យ៉ាង​វិនាស​ហិនហោច​ហើយ​អ្នក​ដែល​ទទួលរង ផល​លំបាក​មានតែ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​​ប៉ុណ្ណោះ​។​ជាក់ស្តែង​កាលពី​ថ្ងៃទី​១២ ខែកញ្ញា​ឆ្នាំ​២០១៣​នេះ​វេលា​ម៉ោង​៧​ព្រឹក​រថយន្ត​​ដឹកឈើ​ប្រណី​តរបស់​ក្រុមហ៊ុន​ឧកញ៉ា លឹម ប៊ុណ្ណា បាន​ជាប់ផុង​ប្រមាណ​ជាង ២​ម៉ោង នៅលើ​ផ្លូវជាតិ​លេខ​៧ នៅមុខ​ប៉ុស្តិ៍នគរបាល​ឃុំ​ចង្ក្រង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​ បន្ទាប់ពី​ជាប់ផុង​​ជាង​២​ម៉ោង រថយន្ត​ខាងលើ ត្រូវ​ក្រុមហ៊ុន​ប្រើ​គ្រឿងចក្រ​អូស​ចេញ ហើយ​បន្តដំណើរ​ទៅមុខ​ដោយ​រលូន គ្មាន​សមត្ថកិច្ច​ណា​ធ្វើការ​ត្រួតពិនិត្យ​មូលហេតុ ដែល​ធ្វើ​ដែល​រថយន្ត​នេះ​ជាប់ផុង​លើផ្លូវ​ជាតិ​បែបនេះ​ទេ​ឬ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​លោក ព្រាប សុធា​រ៉ា ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ មេព្រៃ​មេ​ខ្មូត​មក​ធ្វើការ​ត្រួតពិនិត្យ​នៃ​ការដឹកជញ្ជូន​ឈើ​នោះឡើយ​។

kratie

​ដោយឡែក​លោក សាន ច​យ មេការ​ក្រុមហ៊ុន​រកស៊ី​ដឹកឈើ​ប្រណី​តរបស់​ឧកញ៉ា លឹម ប៊ុណ្ណា បាន​អួត​ប្រាប់​បណ្តាញ សារព័ត៌មាន​ក្នុងស្រុក​ថា រថយន្ត​ដឹកឈើ​ប្រណីត​ដែល​ជាប់ផុង​នេះ ដឹកឈើ​ត្រឹមត្រូវ របស់​ក្រុមហ៊ុន​ដែលមាន​ច្បាប់​។ ទោះបីយ៉ាងណា លោក សាន ច​យ មិន​បញ្ជាក់ ពី​ចំនួន ឈើ​ប្រណីត​ដែល​ផ្ទុក​លើស​ក្នុង​រថយន្ត​ថា មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប​នោះទេ​។​

 

លោក ស្រី សុខុន ជា​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ ទទួលបន្ទុក​ការងារ​ត្រួតពិនិត្យ​ជញ្ជីង​ថ្លឹង រថយន្ត​ផ្ទុក​លើស​ទម្ងន់​គឺ​មិនបាន​ត្រួតពិនិត្យ​ឬ​មាន​វិធានការ​​ចំពោះ​រថយន្ត​ដែល​ដឹក​លើស​ទំងន់​នោះឡើយ​ឲ្យ​តែមាន​លុយ​បង់​ឲ្យ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​​របស់លោក ស្រី សុខុន អាចធ្វើ​អ្វីៗ​បាន​គ្រប់យ៉ាង​៕ ដោយ បុត្តា​

 

Leave a Reply

(*) Required, Your email will not be published