ពលរដ្ឋ​ឥណ្ឌា​ធ្វើបាតុកម្ម​ប្រឆាំង និង​ទាមទារ​ឲ្យ​តុលាការ​កាត់ទោស​ប្រហារជីវិត​ជន​ល្មោភកាម​៤​នាក់

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ កាលពី​ថ្ងៃ​អង្គា​រ៍ ទី​១០ ខែកញ្ញា ឆ្នាំ​២០១៣ តុលាការ​ឥណ្ឌា បានចេញ​ដីការ​ឲ្យ​នាំខ្លួន​បុរស ៤ នាក់ ទាក់ទង​នឹង​ករណី​រំលោភ​ក្នុង​លក្ខណៈ​ព្រៃផ្សៃ មកលើ​និស្សិត​ស្រី​វ័យក្មេង​ម្នាក់ ស្ថិតនៅលើ​រថយន្តក្រុង​ដែល​កំពុងធ្វើដំណើរ នៅក្នុង​ទីក្រុង New Delhi កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំមុន បណ្តាល​ឲ្យ​នាង​ស្លាប់ បន្ទាប់ពី​បញ្ជូនទៅ​សង្គ្រោះ​ជីវិត​នៅឯ​មន្ទីរពេទ្យ​សឹង្ហ​បុរី ។ បទឧក្រិដ្ឋ​ដ៏​ឃោរឃៅ​នេះ បានធ្វើ​ឲ្យ​ពលរដ្ឋ​ឥណ្ឌា​នៅ​ទូទាំងប្រទេស បញ្ចេញ​កំហឹង​យ៉ាងខ្លាំង​ក្លា​បំផុត ចាប់តាំងពី​ពេល​កើតហេតុ រហូតមកទល់​ពេលនេះ ។​

23423s443n_6

​ជនល្មើស​ទាំងនេះ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ប្រឆាំងនឹង​ពួកគេ​ទាំងអស់ ១១ ករណី ក្នុងនោះ​រួមមាន​ករណី​រំលោភ និង​ជា​ឃាតករ ហើយ​ឥឡូវនេះ ពួកគេ​ប្រឈមមុខ​នឹង​លទ្ធភាព​ប្រហារជីវិត ។ ទោស​ទាំងនេះ គេ​រំពឹងថា នឹងត្រូវ​បានប្រកាស​ជា​សាធារណៈ​នៅ​ពុធ​ ។​

23423s443n_9

​លោក​ចៅក្រម Yogesh Khanna បាន​និយាយ​នៅក្នុង​សាលក្រម​របស់គាត់​ថា ជនល្មើស​ទាំង​៤​នាក់​នេះ ដែល​បោក​បញ្ឆោត និស្សិត​ស្រី​អាយុ ២៣ ឆ្នាំ និង​មិត្តភក្តិ​ប្រុស​របស់​នាង ឲ្យ​ឡើង​ជិះ​រថយន្តក្រុង ដែល​ពួកគេ​កំពុងបើក បាន​ប្រព្រឹត្ត “​ឃាតករ​មកលើ​មនុស្ស​ដែល​មិន​ជួយសង្គ្រោះ​ជីវិត​” ។ ឪពុកម្តាយ​នៃ ស្ត្រី​រងគ្រោះ ដែល​គេ​មិន​ប្រាប់​ឈ្មោះ ស្ថិតនៅក្រោម​ច្បាប់​ឥណ្ឌា បាន​សម្រក់​ទឹក​របស់​ពួកគេ ខណៈ​សាលក្រម​ត្រូវបាន​អាន ។ សូមបញ្ជាក់ថា សវនាការ​ធ្វើឡើង​មាន​រយៈពេល ២, ៣ នាទី​ប៉ុណ្ណោះ ហើយ​ជន​ទាំង​៤​នាក់​នោះ ត្រូវបាន​នាំចេញ​ពី​បន្ទប់​តុលាការ​យ៉ាង​រហ័ស ដោយ​ប៉ូលីស បន្ទាប់ពី​សាលក្រម​ត្រូ​បាន​អាន ។​

23423s443n_7

​និយាយ​មុនពេល​ការផ្តន្ទាទោស ឪពុក​នារី​រងគ្រោះ បាន​អំពាវនាវ​ឲ្យ​ជន​ទាំង​៤​នាក់​នេះ ត្រូវបាន​កាត់ទោស​ប្រហារជីវិត ។ គាត់​បាន​ប្រាប់​អ្នកសារព័ត៌មាន ខណៈ​គាត់​ចាក​ចេញពីផ្ទះ​មកកាន់​តុលាការ​ថាៈ “​ចំពោះ​អ្វីដែល​បានកើត​ឡើងមក​លើ​នាង នោះ​ជន​តិរច្ឆាន​ទាំងនេះ ត្រូវតែ​ត្រូវបាន​សម្លាប់ ។ អត់​មាន​អ្វី​ទៀត​ទេ ប៉ុន្តែ ការកាត់ទោស​ប្រហារជីវិត គឺជា​ការទទួល​យកបាន​សម្រាប់​ពួកយើង​” ។

23423s443n_3

​ទន្ទឹម​ពេលនោះ​ផងដែរ  ពលរដ្ឋ​ឥណ្ឌា​រាប់រយ​ពាន់​នាក់ បាន​នាំ​ចេញមក​ធ្វើបាតុកម្ម ដោយ​លើក​បដា​សរសេរ​ពាក្យស្លោក​ផ្សេងៗ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​កាត់ទោស​ប្រហារជីវិត ទៅលើ​ជនល្មើស​ទាំង​៤​នាក់​នេះ​ឲ្យ​ខាងតែបាន កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៣ ៕

 

Leave a Reply

(*) Required, Your email will not be published