ស្ត្រី​កាណាដា​ម្នាក់ លាក់​ថ្នាំញៀន​ក្នុង​ផ្ទៃពោះ​ក្លែងក្លាយ ត្រូវ​នគរបាល​ចាប់ខ្លួន​

, , Leave a comment

​ប្រទេស​កូ​ឡំ​ប៊ី ៖ យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន AP ដែល​បាន​ចុះផ្សាយ​ថ្ងៃទី​១១ ខែកញ្ញា ម្សិលមិញ​បាន​និយាយថា ស្ត្រី​ជនជាតិ​កាណាដា​ម្នាក់ ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ប្រទេស​កូ​ឡំ​ប៊ី បន្ទាប់ពី​ព្យាយាម​ឡើងលើ​យន្តហោះ ទៅកាន់​ទីក្រុង Toronto (​កាណាដា​) ជាមួយ​កលល្បិច​ប្រើ​ផលិតផល “​ផ្ទៃពោះ​មានគភ៌​” ក្លែងក្លាយ មក​គ្របពីលើ​ក្បាលពោះ​របស់​នាង ដើម្បី​លាក់​គ្រឿងញៀន​កា​កូ​អ៊ី​ន ។​

2-2319 

​ស្ត្រី​ទេសចរ​រូបនេះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ដោយ​ប៉ូលីស​ស្រី​ម្នាក់ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Bogota ។ ស្ត្រី​រូបនេះ ក៏បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​ផងដែរ ចំពោះ​ការសង្ស័យ​របស់​មន្ត្រី​ទាំងនោះ មកលើ​រូបនាង ។ គួរបញ្ជាក់​ផងដែរ​ថា ឆ្នាំនេះ មាន​មនុស្ស​ជិត ១៥០ នាក់ ដែល​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ជាមួយ​គ្រឿងញៀន នៅឯ​ព្រលាន​យន្ត​ខាងលើនេះ ។ យោងតាម​អាជ្ញាធរ​កូ​ឡុំ​ប៊ី បាន​ឲ្យ​ដឹងថា ជនល្មើស​ទី​៣ ក្នុងចំណោម​ពួកគេ​ទាំងនោះ គឺជា​ជនបរទេស ។​

1-5029

​សូមបញ្ជាក់ថា ស្ត្រី​ជនជាតិ​កាណាដា​ម្នាក់នេះ បាន​ចូលមក​ក្នុងប្រទេស​កូ​ឡំ​ប៊ី នៅ​ដើមខែ​កក្កដា ហើយ​ហៀបនឹង​ឡើង​យន្តហោះ ដើម្បី​វិល​ត្រលប់​ទៅកាន់​ទីក្រុង Toronto ប្រទេស​របស់ខ្លួន​វិញ នៅពេលនោះ ប៉ូលីស​ស្រី ក៏បាន​សួរថា តើ​នាង​មាន​ផ្ទៃពោះ​ប៉ុន្មាន​ខែ​ហើយ ប៉ុន្តែ នាង​ហាក់ដូចជា​មិន​ពេញចិត្ត​ទៅនឹង​សំណួរ​ដែល​ធ្វើ​ឲ្យ​ប៉ូលីស​សង្ស័យ​នេះ​ទេ ។ ទោះជា​យ៉ាងណា នាង​ត្រូវតែ​ទទួលយក​ការឆែកឆេរ​មួយ ។ បន្ទាប់មក ប៉ូលីស​ស្រី​ម្នាក់ ក៏បាន​យកដៃ​ស្ទាបអង្អែល​ក្បាលពោះ​នាង និង​បាន​កត់សម្គាល់ថា ក្បាលពោះ​របស់​នាង​ខុសប្លែក​ធម្មតា គឺមាន​លក្ខណៈ​រឹង និង​ត្រជាក់ ។​

3-1659

​ជាការ​ឆ្លើយតប​ទៅនឹង​ករណី​គួរ​ឲ្យ​សង្ស័យ​នេះដែរ ស្ត្រី​រូបនោះ ក៏បាន​និយាយថា នាង​មាន​ផ្ទៃពោះ ៧ ខែ​ហើយ ។ ទោះជា​យ៉ាងណា​បន្ទាប់ពី​អនុវត្ត​ការឆែកឆេរ​រាងកាយ​យ៉ាង​ល្អិតល្អន់​នោះ ប៉ូលីស​បាន​រកឃើញ​បន្ទះ “​ផ្ទៃ​ពោះធំ​” ក្លែងក្លាយ ដែល​ត្រូវបាន​ពាក់​ភ្ជាប់​នឹង​ក្បាលពោះ​ធម្មតា​របស់​នាង ដោយ​លួចលាក់​ផ្ទុក​ជាមួយ​កា​កូ​អ៊ី​ន​ទម្ងន់ ២ គីឡូក្រាម ។​ អាជ្ញាធរ​កូ​ឡុំ​ប៊ី បាន​និយាយថា ស្ត្រី​កាណាដា​រូបនេះ នឹង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួយ​ដូរ​គ្រឿងញៀន ដែល​អាច​ជាប់ពន្ធនាគា​រ​ចន្លោះ​ពី ៥ ឆ្នាំ ទៅ ៨ ឆ្នាំ ។ ប៉ូលីស​បាន​និយាយថា គ្រឿងញៀន​ទាំងនេះ បើ​គិត​ទៅ គឺមាន​តម្លៃ​ប្រមាណ​ជា ៦ ម៉ឺន​ដុល្លារ​ឯណោះ ។  មន្ត្រី​រដ្ឋាភិបាល ក៏បាន​បញ្ជាក់ថា មាន​ជនបរទេស​ចំនួន ៨៧៤ នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​យើងខ្ញុំ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​នេះ ៕

 

Leave a Reply

(*) Required, Your email will not be published