បុរស​ម្នាក់​របួសធ្ងន់ ខណៈដែល​រថយន្ត​ក្រឡាប់ ផ្លោង​ចេញ​តាម​កញ្ចក់​

, , Leave a comment

​ខេត្តស្វាយរៀង​ ៖ យ៉ាងហោចណាស់​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​រថយន្ត​ដឹក​អេតចាយ ១ គ្រឿង ក្នុងចំណោម ៤ គ្រឿង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១ និង​៥០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ខាងលិច​ផ្សារ​ជី​ភូ ចម្ងាយ​១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ស្រែ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ។​

feaf

​រថយន្ត​ដែល​ក្រឡាប់​ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ តាកែវ 3A-0645 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សំ ពៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ​។ មូល​ហេតុដែល​ក្រឡាប់​នេះ​បណ្តាលមកពី​ផ្ទុក​លើស​ទម្ងន់ ព្រោះ​រថយន្ត​អាច​ផ្ទុក​ចំណុះ​តែ ១៥ តោន​ទេ ប៉ុន្តែ​ផ្ទុក​រហូត ៣០ តោន​ឯណោះ ទើប​បណ្តាល​ឲ្យ​ស្រុត​ផុង​ផ្លូវជាតិ​លេខ ១ ក្រឡាប់​ផ្ងារជើង ធ្វើ​ឲ្យ​អ្នកបើកបរ​ម្នាក់​របួស​ធ្ងន់ធ្ងរ ត្រូវ​សមត្ថកិច្ច​បញ្ចូនទៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ ដើម្បី​សង្គ្រោះ ។​

 

​ប្រភពពី​ថៅកែ​អេតចាយ​ឈ្មោះ ហ៊ាង សុខ លី ហៅ​យាយ ម៉ាប់ ដែលមាន​លំនៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​ប្រមូល​ទិញ​ដែក​អេតចាយ​ពី​រាជធានី​ភ្នំពេញ រួច​ជួល​រថយន្ត​ចំនួន ៤ គ្រឿង ដឹក​អេតចាយ​ពី​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​១ ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម តាម​ច្រករបៀង​មនោ​រម្យ ឃុំ​មនោ​រម្យ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។ លុះដល់​ចំណុចកើតហេតុ ខាងលើ​រថយន្ត ១ គ្រឿង​បើក​អែប​ខាងលើ​ផ្លូវ​ម៉ូតូ បណ្តាល​ឲ្យ​ថ្នល់​ស្រុត ក៏​ក្រឡាប់​តែម្តង ហើយ​សង្កត់​បាក់​ស្លាក​យីហោ អ៊ុតសក់ ដែល​នៅ​ចិញ្ចើមថ្នល់ រីឯ​អ្នកបើក​ខ្ទាត​ចេញ​តាម​កញ្ចក់​មុខ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ចំណែក​រថយន្ត​បី​គ្រឿង​ទៀត​មិន​ក្រឡាប់​ទេ​។​

de

​ទោះបីជា​យ៉ាងណាក៏ដោយ​រថយន្ត​ដឹក​អេតចាយ​លើស​ចំណុះ​ទាំងអស់នេះ ត្រូវ​សមត្ថកិច្ច​ក្រុង​បាវិត​ចាប់​ឃាត់​យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published