នារី​ម្នាក់​ត្រូវ​មិត្តភក្តិ​ខ្លួន​កាប់​ជាច្រើន​កាំបិត ប្លន់​យក​ទ្រព្យសម្បត្តិ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ ឈាម​ស្រោច​ខ្លួន ខណៈដែល​មិត្តភក្តិ​ខ្លួនឯង​យក​កាំបិត​បុ័ងតោ និង​អង្រែបុកគ្រឿង​កាប់ និង​វាយ ដើម្បី​យក​ខ្សែក ក្រវិល ចិញ្ចៀន កងដៃបណ្តាល​ឲ្យ​ជនរងគ្រោះ​បាន​ដេក​សន្លប់​ស្តូកស្តឹង​ក្នុង​ថ្លុកឈាម ។ ហេតុការណ៍​វាយ និង​កាប់​មិត្តភក្តិ​ខ្លួន​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាកផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ កាល​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

8c4f7082-9fb5-4d3f-bdb4-9631eb8c96d6  

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នារី​សង្ស័យ​បាន​ហៅ​នារី​រង​គ្រោះជា​មិត្តភក្តិ​មកលេង​នៅ​បន្ទប់​ជួល​របស់ខ្លួន​ក្នុងភូមិ​កើតហេតុ​ខាងលើ ពេលនោះ​ជនរងគ្រោះ​កំពុង​ដេក​ស្រាប់តែ​នារី​សង្ស័យ​បាន​យក​អង្រែ​វាយ​ទៅលើ​ក្បាល និង​កាប់​ទៅលើ​ក្បាល ក ដៃ ធ្វើ​ឲ្យ​ហូរឈាម​ជោកជាំ រួច​នារី​សង្ស័យ​បាន​ប្លន់​យក​គ្រឿងអលង្ការ​មាន​ក្រវិល ចិញ្ចៀន ខ្សែក កងដៃ ពី​នារី​រងគ្រោះ ។ ក្រោយមក​នារី​រងគ្រោះ​បាន​រត់​ចេញពី​បន្ទប់​របស់​នារី​សង្ស័យ​មកក្រោម​ហើយ បាន​ប្រាប់​អ្នក​នៅ​ជិតខាង​ថា លេខ​បន្ទប់​៤០៦ ជាន់​ទី​៣ បាន​កាប់​និង​វាយ​ខ្លួន​ប្លន់​យក​គ្រឿ​អលង្ការ​របស់ខ្លួន និយាយ​រួចហើយ​ស្រាប់តែ​ស្ត្រី​រងគ្រោះ​សន្លប់​ស្តូកស្តឹង​នៅ​កន្លែងកើតហេតុ ។​

695fbdbc-14e0-46d7-9068-bf16d3a1d278

​ប្រភព​ដដែល​បាន​បន្តទៀតថា ដោយ​ឃើញ​ហេតុការណ៍​ដូចនេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច​មូលដ្ឋាន​ចាប់​នារី​ដៃដល់ និង​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​កងពល​លេខ​៧១១ ហៅ​ង​៧០​ដឹក​ស្ត្រីជន​រងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។

b249fb05-e76c-4513-9d0b-5d8f4f886548

ដោយឡែក​ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ផាន ដាលីន អាយុ​ជាង​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មាន​ស្រុកកំណើត​នៅ​ភូមិ​-​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​នារី​សង្ស័យ​ឈ្មោះ អែល រ៉ូ​ហ្វី​អាស ជា​ជនជាតិ​ខ្មែរអិស្លាម អាយុ​២០​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​លេខ​៤០៦ ជាន់​ទី​៣ ក្នុងភូមិ​កើតហេតុ​ខាងលើ ។ វត្ថុតាង​ដែល​នារី​សង្ស័យ​ប្រើប្រាស់​មានកាំបិត​បុ័ងតោ​១ និង​អង្រែបុកគ្រឿង​១​។​

a1(76)

​ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​បាន រាយការណ៍​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ចុះមក​កន្លែងកើតហេតុ​ធ្វើការ​សាកសួរ និង​ឃាត់​នារី​សង្ស័យ​បាន​ភ្លាមៗ​យកមក​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចោមចៅ និង​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន ជ័យ​ដើម្បី​ចាត់ការ​បន្ត ៕

 

Leave a Reply

(*) Required, Your email will not be published