របួសធ្ងន់​ម្នាក់ និង​ស្រាល ៦ នាក់ ក្នុង​ឧបទ្ទវហេតុ រថយន្ត​ដឹក​កងកម្លាំង​រាជ​អាវុធហត្ថ បុក​រថយន្ត​កា​មា​រី​ឆ្លាម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​បុរស​ម្នាក់​បានទទួល​រងរបួស​ធ្ងន់ និង ៦ នាក់​ផ្សេងទៀត​បាន​រងរបួស​ស្រាល ខណៈដែល​រថយន្ត​ដឹក​កងកម្លាំង​រាជ​អាវុធហត្ថ បុក​ជាមួយ​រថយន្ត​កាមរី​ឆ្លាម ហើយក៏​រ៉េ​ចង្កូត​ទៅ​ប៉ះ​ម៉ូតូ​របស់​សមត្ថកិច្ច​ទៀត​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ២២ និង ៣៥ នាទី​យប់ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ស្ថិត​ក្នុងភូមិ​មិត្តភាព​២ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។​

ds

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ដឹក​កងកម្លាំង​រាជ​អាវុធហត្ថ​ពាក់​ស្លាក​លេខ ខម​3-4192 បាន​ដឹក​កងរាជអាវុធហត្ថ​ចំនួន ៣៥​នាក់ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​ប៉ះ​ជាមួយ​រថយន្ត​កា​មា​រី​ឆ្លាម​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-9834 ជិះ​គ្នា ៣ នាក់ ក្នុងទិសដៅ​ច្រាស​គ្នា ធ្វើ​ឲ្យ​រថយន្ត​កា​មា​រី​ឆ្លាម​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​វេ​វ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ គ​០៧០៨ កច​១ ដែលជា​ម៉ូតូ​របស់​សមត្ថកិច្ច​ជិះ​ពីក្រោយ​រថយន្ត​កងរាជអាវុធហត្ថ បណ្តាល​ឲ្យ​កងកម្លាំង​រាជ​អាវុធហត្ថ ៦ នាក់​រងរបួស​ធ្ងន់​ស្រាល និង​សមត្ថកិច្ច​ម្នាក់​រងរបួស​ធ្ងន់ ។​

afdfef

ក្រោយពេល​កើតហេតុ​កងកម្លាំង​រាជ​អាវុធហត្ថ​ទាំង ៦ នាក់ និង​សមត្ថកិច្ច​ម្នាក់ ត្រូវបាន​រថយន្ត​សាមុយ​ដឹង​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​កាមរី​ឆ្លាម និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​ដោះស្រាយ​បន្ត​៕

 

Leave a Reply

(*) Required, Your email will not be published