បុរស​ម្នាក់​ត្រូវគេ​ព្រួត​វាយ​បែកក្បាល ព្រោះតែ​រឿង​គំនុំ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវគេ​ព្រួត​វាយ​បែកក្បាល​ឈាម​ស្រោច​ពេញ​ខ្លួន ខណៈ​កំពុង​ដើរទៅ​ទិញ​បាយ នៅ​ម្តុំ​ផ្សារ​អូរ​ឬ​ស្សី ។  ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ២៣ និង ៤៨នាទី​យប់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៣ ត្រង់ចំណុច​ទល់មុខរ​ង្វ​ង់​មូល​នា​ងគ​ង្ហី​ង ដែល​ស្ថិតក្នុង​សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា ។​

be

​តាម​ការរៀប​រាប់រប​ស់​បុរសរងគ្រោះ​បាន​និយាយថា មុនពេល​កើតហេតុ​រូបគេ​បាន​ដើរទៅ​ទិញ​បាយ​នៅ​ម្តុំ​ផ្សារ​អូរ​ឬ​ស្សី លុះ​ចេញពី​ទិញ​វិញ​ដើរ​បាន​ប្រហែល​២០០​ម៉ែត្រ ស្រាប់​តែមាន​បុរស ២ នាក់​ទៅ​ស្ទាក់​វាយ​បណ្តាល​ឲ្យ​បែកក្បាល​រួច​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់​តែម្តង ។ ចំពោះ​ជនបង្ក​ទាំង ២ នាក់ ជនរងគ្រោះ​បាន​អះអាងថា ស្គាល់មុខ គឺជា​អ្នក​ដាក់​ឆ័​ត្រ​នៅ​ម្តុំ​វត្ត​សំពៅ​មាស​ទៀតផង​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​បុរស​ខាងលើ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដើម្បី​ចង្អុលបង្ហាញ​ជនបង្ក​ទាំងពីរ​ផងដែរ​៕

 

Leave a Reply

(*) Required, Your email will not be published